ព័ត៌មានកំសាន្ត ៖ ដោយយោងទៅតាមការស្ទាបស្ទង់របស់ទំព័រ YouGov បានឲ្យដឹងថា Angelina Jolie នាងត្រូវបានគេសរសើរថា នាងគឺជាស្រ្តីម្នាក់ដែលមានចិត្តសប្បុរសធម៍ ជាងគេនៅលើពិភពលោក ។ 

កាលពីពេលថ្មីៗនេះ ការស្ទាបស្ទង់របស់ទំព័រ YouGov បានឲ្យដឹងថា លទ្ធផលសម្រាប់ឆ្នាំ ២០១៦ សម្រាប់ចរិកមាយាទរបស់ស្រ្តីដែលត្រូវបានគេកោតនៅលើពិភពលោក ដែលបានធ្វើការចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ មកម្ល៉េះ ហើយមានប្រទេសផ្សេងៗជាច្រើនដែលអញ្ជើញចូលរួម ដែលមានដូចជា  USA, Britain, China, Thailand, Brazil ... ។ 

/

បើគិតពីឆ្នាំ ២០១៥ ការស្ទង់មតិយោបល់របស់ ទំព័រ YouGov បានគេបានធ្វើការប្រៀបធៀបរវាងតារាស្រី និងតារាប្រុស​ ។ ហើយនៅក្នុងឆ្នាំនេះ ដែលជាលើកទី​ ២  Angelina Jolie បានទទួលបានការសរសើរជាស្រ្តីកំពូលមួយរូប ដែលមានទទួលបានសម្លេងខ្ពស់ជាង  Queen Elizabeth II, US First Lady Michelle Obama, Hillary Clinton, ... ។ 

ក្រៅពីការសម្ដែងទេពកោសល្យ នាងត្រូវបានគេទទួលស្គាល់ជាមួយកម្មវិធី Academy Award នាង Angelina Jolie ត្រូវបានគេកោតសរសើរផងដែរ ចំពោះការយកចិត្តទុកឥតឈប់ឈររបស់នាងក្នុងការងារសប្បុរសពិភពលោក ។ បច្ចុប្បន្នតារាសម្តែង Angelina Jolie ជាឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ នៃ​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ សំរាប់​ជនភៀសខ្លួន​ ។ មានមនុស្សជាច្រើននាក់ បានផ្តល់កិត្តិយសចំពោះរូបនាងសម្រាប់ការងារមនុស្សធម៍ ដូចជាមេរោគអេដស៍ (HIV) ជំងឺអេដស៍អំពើហិង្សាផ្លូវភេទ (AIDS) .. ។

/

ជាងនេះទៅទៀត  Angelina Jolie និងតារាល្បីដទៃៗទៀត បានធ្វើការបង្ហាញខ្លួននៅក្នុងបញ្ជីឈ្មោះស្រ្តីដែលមានឈ្មោះដូចជា Oprah Winfrey, Celine Dion, Sandra Bullock, Shakira, Madonna, Emma Watson, Taylor Swift, Meryl Streep, Ellen DeGeneres, Jennifer Lawrence, Victoria Beckham ។ 

ហើយរួមមានទាំងតារាសម្តែងមួយចំនួន ដែលត្រូវបានគេរើសយកមក ដែលមានដូចជា Jackie Chan, David Beckham, Brad Pitt, Andy Lau, Jay Chou ៕ 

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14