មានរឿងចម្លែកមួយបានកើតឡើង ខណៈពេលដែលមានយន្តហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិកកំពុងតែធ្វើការហោះហើរ ស្រាប់តែមានក្លិនស្អុយម៉្យាងជះសាយភាយពេញយន្តហោះហើយក៏បានធ្វើអោយអ្នកដំណើរមួយចំនួនដល់ថ្នាក់ដេកពេទ្យ។

width=474

   យន្តហោះមួយគ្រឿងនោះ សំរេចចិត្តចុះចតភ្លាមៗ បន្ទាប់ពីកើតហេតុការណ៍ចម្លែកនោះ

បើយោងតាមភ្នាក់ងារសង្រ្គោះបន្ទាន់ បានបញ្ជាក់អោយដឹងថា យន្តហោះមួយគ្រឿងនោះបានសំរេចចិត្តធ្វើការចុះចតភ្លាមៗនៅឯអាកាសយានដ្ឋានអន្តរជាតិ Philadelphia នារដ្ឋ  Pennsylv-ania សហរដ្ឋអាមេរិក ដោយក្រោយក៏បានបញ្ជូនអ្នកដំណើរ ៥ នាក់ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីកើតមានរឿងចម្លែកមួយនោះ។

បើតាមប្រភពសារព័ត៌មានក្នុងស្រុក បានអោយដឹងថា មានអ្នកដំណើរ ៥   នាក់បានបញ្ជូនទៅមន្ទីរពេទ្យ ហើយ ក៏មានអ្នកដំណើរមួយចំនួនផ្សេងទៀតបានក្អួត និង ខ្លះទៀតមានអារម្មណ៍ថាមិនស្រួលខ្លួន ក្រោយពីពួកគេបានស្រួបក្លិនស្អុយនោះ។

លើសពីនេះទៅទៀត បើយោងទៅតាមអ្នកនាំពាក្យរបស់អាកាសយានដ្ឋានមួយនេះបានអោយដឹងថា  យន្តហោះមួយគ្រៀងនេះធ្វើការហោះចេញពីអាកាសយានដ្ឋាន  នារដ្ឋ  North Carolina ដោយមានគោលដៅឆ្ពោះទៅទីក្រុង Rome ប្រទេសអ៊ីតាលី ខណៈពេលដែលកំពុងធ្វើការហោះហើរក៏មានរឿងហេតុចម្លែកមួយបានកើតឡើង  គឺក្លិនស្អុយម៉្យាង​ បានសាយភាយ ទូទាំងបរិវេនយន្តហោះ។

គួរបញ្ជាក់ផងដែរថា មកទល់និងពេលនេះ ក្លិនស្អុយនោះមិនទាន់ដឹងច្បាស់ថាចេញមកពីប្រភពណានៅឡើយទេ  ដោយករណី​ នេះស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ របស់អាជ្ញាធរ មានសមត្ថកិច្ច៕

ដោយ ៖ រិទ្ធីប្រភព ៖ news.sky