ដោយជឿថាថ្ងៃទី 21/12/2012 ជាថ្ងៃបញ្ចប់នៃផែនដី នារីវ័យក្មេងម្នាក់នៅប្រទេសចិន បានបោះបង់ការងារពិតប្រាកដរបស់ខ្លួន និងក្តីស្រមៃជាច្រើន ហើយសំរេចចិត្តដើរចូលក្នុងព្រៃមួយដ៏ជ្រៅ ដើម្បីគេចពីថ្ងៃឆេះផែនដី។
តាមបណ្តារូបភាពដែលបានបង្ហោះឡើងនៅលើគេហទំព័រផ្ទាល់ខ្លួនមួយ មនុស្សជាច្រើនបានគិតសន្និដ្ឋានថា នាងកំពុងតែស្ថិតនៅក្នុងព្រៃមួយនៅខេត្ត Sichuan ដែលជាទីកន្លែងកំណើតរបស់នាងតែម្តង។ មតិជាច្រើនបានលើកឡើងផ្សេងៗគ្នាថា នាងអាចមានបញ្ហាផ្នែកខួរក្បាល រឺក៏អាចជាយុទ្ធសាស្រ្តរបស់នាង ដែលធ្វើឡើងដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃតែប៉ុណ្ណោះ៕
ដោយ៖ សិលាប្រភព៖ k14