ភ្នំពេញ ៖ ករណីប្រទះឃើញបុរសពីរ នាក់  ដេកសន្លប់នៅតាម ផ្លូវបានកើតឡើង ពីរករណីផ្សេងគ្នា ដែលម្នាក់សមត្ថកិច្ចសង្ស័យថា វាយប្លន់យកម៉ូតូ ដោយសារ តែជនរង គ្រោះ  មានស្នាមរបួស  នៅលើផ្ទៃមុខ រីឯបុរស    ម្នាក់ទៀត ដួលសន្លប់ដោយខ្លួនឯង ដោយសារ តែជិះម៉ូតូទាំងអាការៈស្រវឹងទៅបុកគូទម៉ូតូ មួយគ្រឿងទៀត ។

ករណីទី១ ដែលប្រទះឃើញ បុរសម្នាក់ ដេកនៅតាមផ្លូវ   បានកើតឡើងកាលពីវេលា ម៉ោង៥និង០៥នាទីទាបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិ លេខ៣ ទល់មុខវិទ្យាល័យពងទឹក   ក្នុងភូមិ វត្ដស្លែង    សង្កាត់ពងទឹក     ខណ្ឌដង្កោ រាជធានី ភ្នំពេញ រីឯករណីទី២ បុរសម្នាក់ដួលសន្លប់  ដោយខ្លួនឯង   បានកើត ឡើងកាលពីវេលា ម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៤ ខែមីនា   ឆ្នាំ២០១៣   ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ក្នុងភូមិអូរដឹម     សង្កាត់ចោមចៅ    ខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

សម្រាប់ករណីទី១ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លង កាត់កន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥និង០៥នាទីទាបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ គេបានប្រទះឃើញបុរស ម្នាក់   អាយុជាង២០ឆ្នាំ   បានដេកដួលសន្លប់ នៅលើចិញ្ចើមផ្លូវ ដោយមានស្នាមរបួសនៅ លើផ្ទៃមុខទៀតផង ។ប្រជាពលរដ្ឋដដែលនេះ បានបន្ដថា  ក្រោយពីប្រទះឃើញ    ជនរងគ្រោះខាងលើ ក៏រាយការណ៍ភ្លាមៗទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យ និងជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុនោះ ។

យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនរង គ្រោះ មិនទាន់ត្រូវបានបញ្ជាក់ពី   សមត្ថកិច្ច នៅឡើយទេ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

ប្រភពព័ត៌មានពីសមត្ថកិច្ច   និងតាមការ  សាកសួរពីជនរងគ្រោះ ដែលនិយាយបាន តិចៗនោះ ករណីខាងលើនេះ ជាការវាយ ប្លន់យកម៉ូតូដោយសារតែជនរងគ្រោះមាន ស្នាមបែកនៅលើចិញ្ចើមខាងស្ដាំ ប៉ុន្ដែមូល ហេតុពិតប្រាកដ   ត្រូវរង់ចាំការសាកសួរបន្ដពី សមត្ថកិច្ចជាមុនសិន ។

ដោយឡែកករណីទី២ ត្រូវបានសាក្សីនៅ    កន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង ប្រមាណ   ១០និង៣០នាទី   យប់ថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៣    ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បុរសម្នាក់បានដួលសន្លប់    ដោយខ្លួនឯង ដោយសារតែបើកម៉ូតូទាំង អាការៈស្រវឹង រួចហើយជ្រុលទៅបុកកន្ទុយ ម៉ូតូគេមួយគ្រឿង ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា  មុនពេលកើត ហេតុជនរងគ្រោះ ដែលគេមិនទាន់ស្គាល់អត្ដសញ្ញាណ បានបើកម៉ូតូម៉ាកC125ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-1776 បើកបរក្នុងទិសដៅពីលិចទៅ កើត លុះដល់ចំណុចកើតហេតុខាងលើ បាន ទៅបុកម៉ូតូផ្សេង  ទៀតដែលនៅពីមុខ បណ្ដាល ឱ្យដួលដោយខ្លួនឯង រងរបួសបែកមាត់និង ពកក្បាលពីក្រោយ។

ប្រភពព័ត៌មានពីសាក្សីបានបន្ដថា ជនរង គ្រោះដែលគេមិនទាន់ស្គាល់អត្ដសញ្ញាណនេះ មានលុយ ៧០ និង លុយខ្មែរ    ៥០០០រៀល    នៅជាប់នឹងខ្លួន   ប៉ុន្ដែត្រូវបាន នគរបាលប៉ុស្ដិ៍ ចោមចៅ យករក្សាទុកឱ្យ រួមទាំងម៉ូតូ ។

គួរបញ្ជាក់ថា    ចំពោះករណីទាំងពីរខាង  លើនេះ ជនរងគ្រោះ     ត្រូវបានក្រុមជួយសង្គ្រោះ និងរថយន្ដជួយសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង និងមន្ទីរពេទ្យកាល់ម៉ែត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល