BKPC5001 គឺជាយន្ដហោះគ្មានអ្នកបើកបរដំបូងដែលមានតួនាទីត្រួតពិនិត្យ និងគូរផែនទីត្រូវបានយោធាចិនធ្វើការបាញ់បង្ហោះដោយជោគជ័យកាលពីពាក់កណ្ដាលខែនេះ។

កាលពីថ្ងៃទី ១៦មេសាកន្លងទៅ កងទ័ពតំបន់ភូមិភាគ Lanzhou របស់ប្រទេសចិន បានទទួលជោគជ័យជាលើកដំបូងក្នុងការបាញ់បង្ហោះយន្ដហោះគ្មានអ្នកបើកបរថ្មីដែលត្រូវបានគេដាក់អោយមានតួនាទីជាអ្នកត្រួតពិនិត្យ និងគូរផែនទី។

យន្ដហោះគ្មានអ្នកបើកបរនេះ ត្រូវបានគេបាញ់បង្ហោះចេញពីតំបន់មួយនៅក្បែរជើងភ្នំ Yongning ហើយវាបានហោះហើរក្នុងរយៈពេល ៤ម៉ោង។ នេះគឺជាលើកដំបូងដែលប្រទេសចិនបានប្រើប្រាស់យន្ដហោះគ្មានអ្នកបើកបរបម្រើអោយបេសកកម្មត្រួតពិនិត្យសណ្ឋានដី កំណត់ទិសគោលដៅ និងធានានូវប្រតិកម្មរហ័សផ្នែកព័ត៌មាន និងទិន្នន័យសម្រាប់កងទ័ព៕

/

យន្ដហោះគ្មានអ្នកបើកបរត្រូវបានបាញ់បង្ហោះចេញពីកន្លែងបាញ់នៅលើរថយន្ដ។

/

បុគ្គលិកបច្ចេកទេស ត្រួតពិនិត្យលើកចុងក្រោយមុននឹងត្រូវបាញ់បង្ហោះ។

/

នៅពេលចុះចត យន្ដហោះនេះនឹងបើកឆ័ត្រដោយស្វ័យប្រវត្ត។

ដោយ ៖ សូរីយ៉ាប្រភព ៖ Xinhua