Zac Efron ត្រូវបានគេស្គាល់ថា ជាបុរសរូបសង្ហាវ័យក្មេង ដែលធ្លាប់ដើរតួឯកក្នុងរឿង HighSchool Musical ។ Zac តែងតែជាចំណាប់អារម្មណ៍របស់ ទស្សនិកជននិងសារព័ត៌មានជានិច្ចហើយថ្មីៗនេះ Zac បានលេចមុខក្នុងរឿងថ្មីមួយទៀតហើយ ។

width=470រឿងថ្មីរបស់ Zac Efron មានចំណងជើងថា The Awkward Moment គឺជារឿងបែបកំប្លែងដែលនិយាយអំពីជីវិតរបស់បុរស ៣ នាក់ដែលជាសំលាញ់និងគ្នា ។ ក្រៅពី Zac Efron ក៏មានតារាសំដែងផ្សេងទៀតផងដែរដូចជា Michael B. Jordan និង Miles Teller ។រឿង The Awkward Moment កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយនឹងត្រៀមស្វាគមន៍ទស្សនិកជនក្នុងរោងកុន នៅថ្ងៃទី ៣១ ខែមករា ២០១៤ នេះហើយ ៕

 

ប្រែសម្រួល ៖ លីលីប្រភព ៖ jusjared