លើពិភពលោកយើងនេះ  រឿងចម្លែកៗតែងកើតមានគ្រប់ទីកន្លែងទាំងអស់  ដែលយើងបានគិតថាវាគឺជារឿងមួយថ្មី ហើយប្លែក ទន្ទឹមនិងពេលនេះដែរ មានបុរសពីរនាក់  បានធ្វើអោយផ្ទៃទឹកសមុទ្រ   ក្លាយជាកន្លែងដែលសំបូរទៅដោយពពុះច្រើនលើសលប់ ដែលវាគឺជារឿងមួយប្លែក សំរាប់ចំណីចក្ខុទស្សនិកជនទាំងអស់គ្នា។

លោក Cleland រួមជាមួយមិត្តភក្តិរបស់គាត់ Jackson Hollmer និងលោក Max Moon បានប្រលែងលេងជាមួយនិង ពពុះដ៏ច្រើនលើសលប់អស់រយៈពេលជាងមួយម៉ោង ដើម្បីថតវីដេអូភាគខ្លី ទាក់ទងទៅនិង ពពុះដ៏ច្រើននេះ។

width=470

ពួកយើង បានចំណាយពេលមកលេងទីនេះជារៀងរាល់ថ្ងៃ​  ក៏ប៉ុន្តែនេះជា  លើកទី១  ហើយដែលយើងទាំងអស់គ្នាបានឃើញពពុះដ៏ច្រើនលើសលប់នេះ  ។ ពពុះវាមិនមែនជាសារធាតុបំពុលអ្វីនោះទេ ក៏ប៉ុន្តែវាគឺជា បាតុភូតធម្មជាតិមួយដែលបានកើតឡើងដោយឯកឯង។

ដើម្បីអោយកាន់តែច្បាស់ថាតើ ទិដ្ឋភាពខណៈពេលដែលពួកគេ ប្រលែងលេងជាមួយ និងពពុះដ៏ច្រើនលើសលប់ យ៉ាងណានោះ  សូមប្រិយមិត្តតាមដានទស្សនាវីដេអូ  clip  ខាងក្រោមនេះទាំងអស់គ្នាណា៎ ៖

ដោយ ៖​ រិទ្ធីប្រភព ៖ geelongadvertiser