ជប៉ុន៖ ​តាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Osaka នៃប្រទេសជប៉ុន បានអោយដឹងថា ថ្មីៗនេះ គេបានរកឃើញនូវពពួកសត្វសមុទ្រម៉្យាង ដែលមានឈ្មោះថា ‘Chromodoris’ ដែលសត្វនេះ អាចបង្កើតប្រដាប់បន្ដពួជ ដោយខ្លួនឯងវិញ នៅពេដែលគេរូមភេទជាមួយសត្វញីរូចហើយ។

/

ក្រុមអ្នកវិទ្យសាស្រ្ដបានបន្ដថា សត្វនេះគឺអាចបាត់បង់ប្រដាប់បន្ដពូជរបស់ខ្លួន នៅពេលដែលវាបា​នរូមភេទជាមួយ ដៃគួរញីរបស់វា។ តែអ្វីដែលអស្ចារ្យ និងចម្លែកនោះគឺថា សត្វនេះ នឹងអាចបង្កើតប្រដាប់ បន្ដពូជវិញបានភ្លាមៗ (ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីរូមភេទ)នៅពេលដែលគេរូមភេទ ជាមួយសត្វញីរូច។ នៅពេលដែលមានសត្វនេះ លេចឡើង គឺមានក្រុមអ្នកវិទ្យាសាស្រ្ដ ជាច្រើន នៅក្នុងបណ្ដាពិភពលោក បានមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

/ លោក Nils Anthes សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យអាឡឺម៉ង់ បាននិយាយថា គាត់ស្ទើរតែមិនជឿសោះថា វាពិតជាមានបាតុភូត ចម្លែកបែបនេះកើតឡើង។ តែទោះបីជាយ៉ាងណា នេះជាការពិត ហើយយើង នឹងខិតខំប្រឹងប្រែងស្រាវជា្រវបន្ដ ដើម្បីអោយមនុស្ស ជំនាន់ក្រោយបានដឹង និងយល់កាន់តែច្បាស់នូវ អ្វីដែលប្លែកៗ ដែលបានកើតមានឡើង នៅលើផែនដីយើងនេះ៕ ​

ដោយ៖ សារិនប្រភព៖ dailymail