/

វានៅតែអាចបូមធូលីបានយ៉ាងល្អ ទោះបីជាមានអាយុកាលដល់ទៅ១០៨ឆ្នាំក៏ដោយលោកHarry Cox បានយកឧបករណ៍បូមធូលីដ៏ចាស់ជរាមួយនេះ មកពីកន្លែងធ្វើការមួយ មុនពេលវា ត្រូវបានគេយកទៅចោលនៅកន្លែងចាកសំរាម។ លោក Harry Coxគឺមានអាយុ៥៣ឆ្នាំ តិចជាងពាក់កណ្តាលនៃអាយុឧបករណ៍បូមធូលីរបស់គាត់ ដែលផលិតនៅឆ្នាំ១៩០៤ ជាផលិតផលរបស់អាមេរិច។ គាត់និយាយថា ខ្ញុំចូលចិត្តប្រមូលវត្ថុដែលគេបោះចោល បន្ទាប់មកជួសជុល និង ធ្វើវាឲ្យមានជីវិតថ្មឡើងវិញ   វាធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់។ លោក Harry Cox គឺជាអ្នកគ្រប់គ្រងការផលិតក្នុងរោងចក្រ W L Coller of Greater Manchester។ ទោះបីជា    គាត់មានសេចក្តីរីករាយ ជាមួយនឹងឧបករណ៍បូមធីលីដ៏ជរាមួយក្តី ប្រពន្ធរបស់គាត់លោកស្រីJacquelineគឺមិនចាប់អារម្មណ៍ជាមួយនឹងឧបករណ៍បូមធូលី ដែលធ្ងន់ មានសំលេងរំខាននោះទេ។ លោកស្រីដូចចិត្តសំអាតបន្ទប់គេងទាំងបីរបស់គាត់ ជាមួយនឹងឧបករណ៍បូមធូលីទំនើបទាន់សម័យជាង។

/

ដោយៈ  វណ្ណៈប្រភពៈ  mirror