Rio de Janeiro  ៖ យោងតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី  20 ខែសីហា កន្លងផុតទៅប៉ុន្មានថ្ងៃមុននេះ បានអោយដឹងថា​ វិចិត្រករជនជាតិប្រេស៊ីលម្នាក់ បានធ្វើអោយមានភាពភ្ញាក់ផ្អើល​   ក្នុងចំណោមមហាជន ​ បន្ទាប់ពីគាត់បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈការគូររូបដោយប្រើផ្សែងកញ្ឆា។

width=493

លើសពីនេះទៅទៀត   បើតាមរបាយការណ៍បានបង្ហាញអោយដឹងផងដែរថា   វិចិត្រករម្នាក់នោះមានឈ្មោះថា លោក Fernando de la Rocque។ គាត់បានធ្វើការបង្ហាញនូវគំនិតច្នៃប្រឌិតថ្មី ក៏ដូចជាទេពកោសល្យសា្នដៃថ្មី នៅក្នុង studio របស់គាត់ នាទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

width=493

គួរបញ្ជាក់ផងដែរថា  ផ្ទាំងគំនូររបស់គាត់ក៏ត្រូវបានដាក់តាំងបង្ហាញនាពេលកន្លងទៅ  នៅឯវិចិត្រសាល La Cucharacha នាប្រទេសនេះ កាលពីថ្ងៃច័ន្ទ ទី 20 ខែសីហា​ ប៉ុន្មានថ្ងៃមុននេះ ហើយបើតាមការបញ្ជាក់អះអាងបានបន្ថែមអោយដឹងផងដែរថា ផ្ទាំងគំនូររបស់គាត់មួយផ្ទាំង បានមានតម្លៃដល់ទៅ US$2,500 ឯណោះ៕

width=493

/

ដោយ ៖ មង្គលប្រភព ៖ straitstimes