ភ្នំពេញៈ តារាសម្តែងស្រីស្រស់សម្បុរស្រអែម ប្រិមប្រិយ កញ្ញា សារាយ សក្ខណា ដែលកន្លងធ្លាប់បាន លេចឮព័ត៌មានថា នាងបានលួច ភ្ជាប់ពាក្យជាមួយបុរស អាណិកជនអាមេរិក ស្ងាត់ៗនោះពេលនេះ នាងបានព្រលយប្រាប់ឲ្យដឹងថា នាងកំពុងតែត្រៀមខ្លួន បញ្ចប់អាជីពសិល្បៈ នៅពេលដែលនាងថតចប់រឿង “កុមារី២៥ឆ្នាំ” របស់ ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន។
តារាសម្តែងស្រីមួយដួងដែលកំពុងតែ ទាក់ទាញបានប្រជាប្រិយភាព ខ្លាំងទាំងការសម្តែង និងអាជីពជាពិធីការិនីកញ្ញា សារាយ សក្ខណា បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងតែ មមាញឹកសម្រុកការងារ ឲ្យបានឆាប់ចប់ហើយ មួយរយៈពេលក្រោយនេះ មានគេទាក់ទងនាងឲ្យថត រឿង ប្រហែលជា២ ទៅ៣រឿង ដែរតែនាងអត់បានទទួលទេ ព្រោះថានាងមិនមាន ពេលវេលាសម្រាប់ ការថត ទន្ទឹមនឹងការបដិសេធ មិនទទួលការងារនេះ ដែរនាងក៏បានសម្រេចចិត្តជ្រើសរើស ថតរឿង “កុមារី២៥ឆ្នាំ” ឲ្យអ្នកស្រី ពាន់ ភួងបុប្ផា ដែលជារឿងចុងក្រោយ សម្រាប់នាង ក្នុងអាជីពជាអ្នកសិល្បៈ។
ជាមួយគ្នានោះដែរម្តាយ របស់តារាស្រីរូបនេះ ក៏បានថ្លែងប្រាប់ឲ្យដែរថា “កូនខ្ញុំពេលនេះគឺផ្អាក មិនទទួលការថតរឿងអីទៀតទេ ដោយសារតែ សក្ខណា កំពុងតែត្រៀមខ្លួនថតរឿង ឲ្យខាងស៊ីធីអ៉ិន ហើយនៅពេលរឿងនេះ ថតចប់កូនខ្ញុំក៏ប្រហែល ជាបញ្ចប់អាជីពសិល្បៈដែរ ហើយមើលទៅព្រោះថា កូនខ្ញុំត្រូវសម្រាក់ការងារមុនពេល រៀបការប្រហែលជា១ខែមុន។ បើតាមគម្រោងកូនខ្ញុំប្រហែលជា ត្រូវរៀបការនៅចុងឆ្នាំនេះ”។
ម្តាយរបស់សក្ខណា បានប្រាប់ឲ្យដឹងទៀតថា គាត់នៅមិនទាន់ដឹងនៅឡើយទេ ថារឿងនេះចាប់ផ្តើម ថតនៅពេលណាព្រោះថា គាត់និងកូន មិនទាន់បានជួបឬក៏ ទៅចុះកុងត្រាគ្នាជាមួយ អ្នកស្រី ពាន់ ភួងបុបា្ផ នៅឡើយទេ ដោយសារតែ រវល់ការងារច្រើនពេក។ តែបើតាមអ្នកស្រីដឹងប្រហែលជា ដំណើរការថតក្នុង ពេលឆាប់ៗនេះ។
កូនស្រីគាត់សម្តែង នៅជាតួអង្គមួយរូប ដែលសំខាន់ នៅក្នុងសាច់រឿងនេះ តែមិន ទាន់ដឹងច្បាស់ថាអត្តចរិក យ៉ាងណាហើយដើរ ជាតួយ៉ាងម៉េចទេ។
អ្នកស្រីបានបន្ថែមឲ្យដឹងទៀតថា មួយរយៈពេលក្រោយនេះ កូនស្រីគាត់ហាក់ដូចជា មានទីផ្សារ ការងារច្រើនខ្លាំង ហើយចំណូលក៏ចូលតាមហ្នឹងដែរ ទន្ទឹមនឹងការងារយើងក៏ចង់ កសាងសុភមង្គលរៀបការមានគ្រួសារ មិនអាចចំណាយពេល តែលើការងារ តែមួយមុខទេ ថាមិនត្រូវ នៅពេលដែលកូនគាត់រៀបការ ហើយនឹងចេញទៅ រស់នៅជាមួយស្វាមី ដោយបិទទំព័រការងារសិល្បៈតែម្តង៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល