អង្គការណាសា  (Nasa) ៖​ បេសកម្មក្នុងការបញ្ជូនយានរបស់អង្គការមួយនេះ  ដែលមានឈ្មោះថា Rower ក្នុងការចុះចតដោយសុវត្តិភាព ក៏ដូចជាផ្តិតយកនូវរូបភាពនៃ The Red Planet ត្រូវបានបញ្ជប់បន្ទាប់ពីបានចំណាយពេលវេលាដល់ទៅជាង 8 ម៉ោងកន្លះនឹងមានរយៈចំងាយឆ្ងាយពីផែនដី 352 លានម៉ៃល៍ (Miles) ។

គួរបញ្ជាក់ផងដែរថា  បន្ទាប់ពីមានការចុះចតដោយសុវត្ថិភាពនៅលើភពមួយនេះ​​  យានដែលត្រូវបានបញ្ជូនទៅដោយអង្គការណាសា  ក៏បានផ្តិតយកនូវរកភាព ក្នុងអំឡុងពេលដែលបានទៅដល់នៅក្នុងថ្ងៃដំបូង​ ពោលគឺវាបានផ្តិតយកនូវទិដ្ឋភាពរួមនៅលើភពមួយនេះ  ខណៈពេលដែលបរិយាកាសនៅទីនោះក៏កំពុងតែចុះអ័ព្ទ។

width=490

លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Mike Watkins ដែលជាអ្នកគ្រប់គ្រងទូទៅក្នុងបេសកម្មលើកនេះ បាននិយាយបញ្ជាក់អោយដឹងថា សព្វថ្ងៃនេះ អង្គការណាសា​បានចាប់ផ្តើមរៀបចំនូវយានរបស់ខ្លួនមួយដែលមានឈ្មោះថា  The  Rover ក្នុងការបំពេញនូវបេសកម្មរបស់ខ្លួន   ហើយបេសកម្មមួយចំនួនក៏ត្រូវបានបញ្ចប់ជាបន្តបន្ទាប់   ស្របពេលដែលបេសកម្មផ្សេងៗទៀត  ទើបតែបានចាប់ផ្តើមតែប៉ុណ្ណោះ។

width=492

គួររំឮកផងដែរថា The rover ត្រូវបានគេផលិតឡើងបានយ៉ាងល្អឥតខ្ចោះ ស្របពេលដែលវាបានបំពាក់នូវប្រព័ន្ធ ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ដែលបានចំណាយប្រាក់ដល់ទៅ $2.5 Billion នឹងត្រូវបានពិនិត្យយ៉ាងល្អិតល្អន់មុនពេលដែលបញ្ជូនទៅបេសកម្មរបស់ខ្លួន ។  ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ដំណើរចុះចតនៃយានរបស់អង្កការណាសា នៅលើភព The Red Planet មានការលំបាក  ក៏ដូចជា  មានសុវត្ថិភាព  នឹងមានទិដ្ឋភាពយ៉ាងណានោះ  សូមតាមដានទស្សនានូវវីដេអូពីរខាងក្រោមនេះដូចតទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ dailymail