ភ្នំយ៉ាត ជាតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលជាវត្តចាស់ សាងសង់ជារាងវត្តកូឡា មានទីតាំងស្ថិតនៅក្រុងប៉ៃលិន តាមផ្លូវជាតិលេខ១០។
ភ្នំយ៉ាត ជាតំបន់ទេសចរណ៍ ដែលមានអបិយជំនឿខ្លាំងក្លាណាស់ សំរាប់អ្នកដែលរស់ នៅក្រុងប៉ៃលិន និង អ្នកដំនើរឆ្លងកាត់តំបន់នោះ។ ជាពិសេសជាតំបន់ ដែលមានរ៉ែត្បូងច្រើនជាងគេបង្អស់នៅក្នុង ក្រុងប៉ៃលិន។
ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមកកំសាន្ត នៅភ្នំយ៉ាត តែងតែចូលមកធ្វើការបួងសួងសុំសេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត និង បន្តឡើងទៅលើភ្នំ ដើម្បីគយគន់ទេសភាពនិង ស្របយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ ពីលើកំពូលភ្នំ៕
សូមទស្សនា រូបភាពខាងក្រោម!!!







