នៅពេលថ្ងៃបញ្ចប់នៃភពផែនដី(តាមការប៉ាន់ស្មានគឺថ្ងៃទី២១/១២/២០១២) កាន់តែខិតជិតមកដល់ មានមនុស្សជាច្រើនព្រួយបារម្ភ និងបានគិតរកនូវកន្លែងមានសុវត្ថិភាពណាមួយសំរាប់ជ្រកកោន។

មនុស្សជាច្រើនបានគិតដល់ការតោងឡើងភ្នំ ជីករូងក្រោមដី ជ្រកពូនក្នុងបន្ទាយណាមួយជាដើម។ដោយការមើលឃើញនូវការព្រួយបារម្ភនេះ ក្រុមអ្នកវិនិយោគជាច្រើនបានសាងសង់នូវអគារជាច្រើនដើម្បីជួយមនុស្សឲ្យនៅមានឱកាសរស់ ឆ្លងផុតថ្ងៃបញ្ចប់នៃភពផែនដី។ ខាងក្រោមនេះគឺជាគំរូអគារទាំង៥ ដែលមានប្រយោជន៍នៅពេលមានករណីមហន្តរាយកើតឡើង។

Survival Condo

/

នេះគឺជាអគារខ្ពស់មួយកំពុងតែធ្វើការសាងសង់ឡើង ដូចជារូងលាក់ខ្លួននៅក្រោមដី នៅ Kansasសហរដ្ឋអាមេរិច។ អគារនេះមានចំនួន ១៥ជាន់ហើយអាចជ្រកកោនបានពី ៣៦នាក់ដល់ ៧០នាក់ក្នុងរយះពេលជាង ៥ឆ្នាំ។ ក្នុងមួយជាន់អាចផ្ទុកមនុស្សបានពី ៦ដល់១០នាក់។ ក្នុងអគារនេះផងដែរមាន អាងហែលទឹក សួនច្បារ ក្លឹបហាត់ប្រាណ បន្ទប់រៀន បណ្ណាល័យ រោងភាពយន្ត បន្ទប់សុខាភិ-បាល មានកាមេរ៉ាការពារសុវត្ថិភាព...។ តំលៃលក់គឺ ១លានដុល្លារ សំរាប់កន្លះជាន់​ ២លានដុល្លារសំរាប់មួយជាន់។

Cathedral Caves

/

Cathedral Caves នៅ Ojo Caliente នៅសហរដ្ឋអាមេរិច គឺជាកន្លែងលាក់កំបាំងខ្លួនដ៏អស្ចារ្យមួយ។ទំហំផ្ទៃដី ៨២ហិចតាដ៏ធំធេងនេះមើលទៅហាក់ដូចជាវាលខ្សាច់លេចចេញនៅលើផ្ទៃដី។ កន្លែងជ្រកកោននេះចែកចេញជា ១៤រូង និងមានផ្លូវចេញមកក្រៅពីរ មានបំរើសេវាទូរស័ព្ទ និងប្រព័ន្ធភ្លើងសំរាប់អ្នករស់នៅផងដែរ។ ការចំណាយសាងសង់កន្លែងនេះ គឺ១,៥លានដុល្លារ។

Campbell Cliffs

/

Campbell Cliffs បានសង់ឡើងនៅលើចំណោតភ្នំនៅរដ្ឋ Arizona សហរដ្ឋអាមេរិច។ ការរួមផ្សំគ្នានឹងរូងមួយ ដែលការពីមុនគេប្រើសំរាប់ស្វែងរកមាស និង mica តំបន់នៃផ្ទះនេះក្លាយជាតំបន់ជ្រកកោនដ៏មានសុវត្ថិភាពមួយ។ ថ្លៃចំណាយនៃការសាងសង់ផ្ទះនេះ គឺ១៥,៩លានដុល្លារ។

Swiss Chalet

/

នេះគឺជាកន្លែងគួរឲ្យចាប់អារម្មណ៍សំរាប់មនុស្សដែលចង់មានជីវិតរស់ ក្នុងករណីកើតមានថ្ងៃបញ្ចប់នៃភពផែនដី។ ផ្ទះនេះគឺជាសណ្ឋាគារមួយនៅឯតំបន់សំរាកកាយ Zermatt ប្រទេសស្វីស។ ផ្ទះនេះឡោមព័ទ្ធដោយភ្នំនៅជុំវិញ និងមានឈើគ្រប់គ្រាន់ សំរាប់រក្សានូវភាពកក់ក្តៅដល់អ្នករស់នៅ ដែលមិនចាំបាច់ចេញទៅក្រៅក្នុងរយះពេលមួយដ៏យូរ។ នៅក្នុងសណ្ឋាគារនេះក៏មានបន្ទប់ហាត់ប្រាណនិងរូងដាក់ស្រាផងដែរ។

បន្ទាយ Round

/

បន្ទាយ Round គឺជាបន្ទាយបុរាណប្រវត្តិសាស្រ្តល្បីល្បាញមួយនៅ Glouchestershire, ប្រទេសអង់គ្លេស។ ក្រោយពីពេលក្រុមហ៊ុន De Matos Ryan ធ្វើការអភិវឌ្ឈន៏ បន្ទាយនេះក្លាយទៅជាផ្ទះដ៏ទាន់សម័យមួយ ដែលមានបន្ទប់គេង៤ នៅក្រោមដី។ ការរចនានៅក្រោមដី ជួយឲ្យផ្ទះសន្សំសំចៃថាមពលថែរក្សាកំដៅ និងធ្វើឲ្យត្រជាក់ស្រួល។ ក្នុងករណីកើតមានគ្រោះមហន្តរាយផ្នែកខាងក្រោមនៃផ្ទះនេះត្រូវបានបិទយ៉ាងជិត ដើម្បីការពារអ្នកឈ្លានពាន៕

ដោយ៖ សិលាប្រភព៖ zing