ព្រឹត្តិការណ៍រថយន្តទំនើប Car & Passion លើកទី២ នៅប្រទេសវៀតណាម បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាងពីមហាជន និងប្រព័ន្ធព័ត៌មានតាំងពីដើមឆ្នាំ មិនមែនត្រឹមតែ ដោយសារការជួបជុំនៃបណ្ដារថយន្តទំនើបៗ ប៉ុណ្ណោះទេ វាថែមទាំងនឹងមានការកែប្រែថ្មីជាច្រើនផងដែរក្នុងលើកនេះ បើធៀបនឹងឆ្នាំមុន។

 width=549

ដើមឡើយ Car & Passion Second Year បំរុងនឹងចាប់ផ្តើមដំណើរការនាថ្ងៃទី៣០ ខែមេសា នឹងបញ្ចប់នាថ្ងៃទី៣ ខែឧសភា ជាមួយនឹងចំនួនរថយន្តមិនច្រើនជាង៣០គ្រឿងនោះទេ។ ការចំណាយសំរាប់រថយន្តនិមួយ និងអ្នកចូលរួម២នាក់ គឺប្រហែល ពី ៨០០០-១០.០០០ដុល្លារអាមេរីក។ ប៉ុន្តែដោយមូលហេតុមួយចំនួន ដូច្នេះដំណើរករណ៍រត្រូវផ្អាកមួយរយៈសិន។

ថ្មីៗនេះ តាមសេចក្តីប្រកាសរបស់គណៈចាត់តាំង “Car & Passion 2012”​ ដំណើរការរថយន្តទំនើបឆ្នាំនេះ នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១២។​

ទោះបីជានៅសល់ ២ខែទៀត ក៏ប៉ុន្តែគណៈចាត់តាំងរបស់ក្រុមរថយន្តទំនើបវៀតណាម បានរៀបចំយ៉ាងប្រញាប់នឹងប្រុងប្រយ័ត្នបំផុតសំរាប់ដំណើរការនេះ។ ថ្មីៗនេះ រថយន្តទំនើបដែលចូលរួមក្នុងព្រឹតិការណ៍ Car & Passin បានជួបជុំគ្នាលើកដំបូងនៅទីក្រុងហូជីមីញ។ ក្នុងនោះមានវត្តមានរបស់ពួក “តារាៗ” ដូចជា Lamborghini Aventador LP700-4,Gallardo, BMW M650i, Audi R8 និង Ferrari F430 ។ល។

width=583

ជាពិសេស ក្រៅពីក្រុមរថយន្ដទំនើបនេះ គេក៏ប្រទះឃើញក្រុមកំពូលម៉ូតូ ស្រស់ស្អាតដែលមានតែមួយ។ តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ពួកម៉ូតូនេះ នឹងមានភារកិច្ចនាំភ្លូវក្នុងដំណើរការពីទីក្រុងហូជីមីញទៅដល់ដានាំង។ width=568width=571/width=565width=567width=574width=577width=584width=575width=569

 

ដោយ៖ មិនាប្រភព៖ XWheelTV