(ពិភពលោក)៖ យោតាមគេហទំព័រ FowNews បានឲ្យដឹងថា នៅពេលធ្វើដំណើរទៅក្រៅប្រទេសម្ដងៗ ភាគច្រើនអ្នកប្រហែលជាពុំធ្លាប់គិតទេ អំពីសុវត្ថិភាពនៃផ្លូវ ដែលអ្នកត្រូវធ្វើដំណើរទៅបណ្ដាលប្រទេសទាំងនោះ។ ហេតុដូចនេះ អ្នកមិនគួរធ្វេសប្រហែសមិនគិតអំពីបញ្ហាទាំងនេះទេ ព្រោះបើតាមការសិក្សាស្រាវជ្រាវរបស់លោក Michael Sivak ដែលគាត់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវការដឹកជញ្ជូននៅរដ្ឋ Michigan ស្ថិតក្នុងសហរដ្ឋអាមេរិក បានបញ្ជាប់ប្រាប់ថា «យ៉ាងហោចណាស់ជាមធ្យម ក៏មានមនុស្សចំនួន ១៨នាក់នៅក្នុងពិភពលោក ត្រូវបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។ ប៉ុន្តែនៅក្នុងនោះ ក៏មានប្រទេសមួយចំនួនទៀត ដែលមានអត្រានៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ លើសពីចំនួនទាំងនេះទ្វេដង។

ខាងក្រោមនេះ ជាប្រទេសដែលឧស្សាហ៏កើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៖

១. ប្រទេស Namibia៖ ជាប្រទេសមួយ ដែលមានអត្រាខ្ពស់បំផុតនៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិភពលោក ព្រោះក្នុងមួយឆ្នាំ ផ្លូវបើកបរនៅក្នុងប្រទេសនេះ បានសម្លាប់ជីវតមនុស្សរហូតដល់៤៥នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ១០ម៉ឺននាក់។

width=730

២. ប្រទេសថៃ៖ ការបើកបរនៅក្នុងប្រទេសនេះ មានការលំបាក និងគ្រោះថ្នាក់ ដោយសារការធ្វើចរាចរណ៍ នៅលើដងផ្លូវនៅក្នុងទីក្រុងមានភាពមមាញឹកយ៉ាងខ្លាំង ដែលក្នុងមួយឆ្នាំៗ បានធ្វើឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤៤ នាក់ក្នុងចំណោម ១០ម៉ឺន នាក់។

width=730

៣. ប្រទេសអ៊ីរ៉ង់៖ ការបើកបរនៅតាមដងផ្លូវនៅក្នុងប្រទេសនេះ ពិតជាមានភាពគ្រោះថ្នាក់ជាខ្លាំង។ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ អាចមានមនុស្សយ៉ាងហោចណាស់ ៣៨ នាក់ ត្រូវបានបាត់បង់ជីវិតទៅហើយ ក្នុងមួយឆ្នាំៗ។

width=730

៤. ប្រទេសស៊ូដង់៖ ត្រូវបានគេចាត់ថា ជាប្រទេសមួយដែលមានផ្លូវធ្វើដំណើរដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក ដែលក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៦ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។

width=730

៥. ប្រទេស Swaziland ៖ជាប្រទេសដែលមានអត្រាខ្ពស់បំផុតនៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពិភពលោក ព្រោះផ្លូវនៅក្នុងប្រទេសនេះ ពុំមានភ្លើងចរាចរណ៍គ្រប់គ្រាន់ និងពុំសូវមានអ្នកគោរពច្បាប់ចរាចរណ៍ ព្រមទាំងឧស្សាហ៏មានសត្វឆ្លងកាត់ទៀតផង។ ក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៦ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។

width=730

៦. ប្រទេស Venezuela៖ ត្រូវបានគេចាត់ទុកថា​ ជាប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ដ៏ច្រើនបំផុតនៅក្នុងពិភពលោក ដោយសារភាគច្រើននៃផ្លូវនៃប្រទេសនេះ ជាផ្លូវពុំសូវមានការអភិវឌ្ឍ និងឧស្សាហ៍កើតមានឧក្រិដ្ឋកម្ម។ ក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ យ៉ាងហោចណាស់ចំនួន ៣៥ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។

width=730

៧. ប្រទេស Congo៖ ជាប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត នៅក្នុងពិភពលោក ដោយសារបទដ្ឋាន នៃការបើកបរក្នុងប្រទេសនៅមានកំរិត និងឧស្សាហ៏មានការបិទផ្លូវ ជាញឹកញាប់ពីពួកយោធា។ ក្នុងមួយឆ្នាំៗ ប្រទេសនេះ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ យ៉ាងហោចណាស់ចំនួន ៣៤ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។

width=730

៨. ប្រទេសម៉ាឡាវី៖ ក្នុងមួយឆ្នាំៗ ប្រទេសនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺនាក់ ព្រោះផ្លូវនៅក្នុងប្រទេស មានលក្ខណៈលំបាក និងមានសត្វដើរឆ្លងកាត់ ព្រមទាំងពេលយប់ពុំមានពន្លឺបំភ្លឺផ្លូវនោះទេ។

width=730

៩. សាធារណរដ្ឋ Dominican៖ ដោយសារផ្លូវនៅក្នុងប្រទេសនេះ មានលក្ខណៈពុំសូវល្អ និងអ្នកបើកបរមិនសូវជាគោរពច្បាប់ចរាចរណ៍ប៉ុន្មានទេ ទើបធ្វើឲ្យមានចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើន។ ក្នុងនោះដែរ មានមនុស្សចំនួន ៣២នាក់ត្រូវបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

width=730

១០. ប្រទេសអីរ៉ាក់៖ ប្រទេសនេះក៏ត្រូវបានគេចាត់ទុកថា​ ជាប្រទេសដែលសម្បូរគ្រោះថ្នាក់ចរាចរណ៏ផងដែរ ដោយសារក្នុមួយឆ្នាំៗ ប្រទេសនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់៕

width=730

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី