ថ្មីៗនេះ នៅលើគេហទំព័រប្រទេសចិនបានបង្ហោះនូវព័ត៌មានវីដេអូមួយ ដែលអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនមើលហើយ មានការអាណិតដល់ជនរងគ្រោះ។

វីដេអូខាងក្រោមនេះ គឺនិយាយពីបុរសម្នាក់យីអ៊ុនដាក់ កំពូលស៊យតែម្តង។ ដោយគ្រាន់តែប្រហែសតែបន្តិចមិនបានបិទទ្វាររថយន្ត ពេលចុះចេញពីរថយន្តនោះ ក៏ត្រូវចោរម្នាក់ចូលក្នុងរថយន្តគាត់លួចបើកយករថយន្តចេញទៅតែម្តង។ ឃើញចោរបើករថយន្តចេញ គាត់ក៏រត់មកពាំង និងដេញតាម ក៏បានជ្រុះកាបូបស្ពាយដែលទំនងមានលុយនៅក្នុងនោះទៀត ហើយត្រូវអ្នកជិះម៉ូតូម្នាក់រើសយកទៅបាត់ទៀត។ ពិតជាថ្ងៃកំពូលស៊យរបស់បុរសរងគ្រោះក្នុងវីដេអូនេះមែន !

/

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រហែសបាត់ ប្រយ័ត្នគង់

ដោយ៖ សិលាវីដេអូ៖ youtube