កាលពីម្សិលមិញ បេក្ខនារីសម្រស់ទាំង ២០ រូបចុងក្រោយបង្អស់នេះ បានបង្ហាញខ្លួនអោយទស្សនិកជន និងគណកម្មការ ឃើញសារជាថ្មីម្តងទៀត មុនពេលដល់វគ្គផ្តាច់ព្រ័ត្រ ។
មុនពេលវគ្គផ្តាច់ព្រ័ត្រធ្វើឡើង បេក្ខនារីមួយចំនួន ក្នុងចំនោម ២០ រូបបានទទួលរងការរិះគន់និងពាក្យចចាមអារ៉ាមជាច្រើន ។ ដូចជាបេក្ខនារីស្លាកលេខ ១ ត្រូវបានគេសង្ស័យថា បានវះកាត់កែសម្ភស្ស ចំណែកបេក្ខនារីស្លាកលេខ ៦ ត្រូវបានគេនិយាយថា ចូលចិត្តប្រើពាក្យអសុ-រសច្រើន ហើយបេក្ខនារីស្លាកលេខ ១១ ត្រូវបានគេប្រាប់ថា អ្នកជក់បារី ។
វគ្គផ្តាច់ព្រ័ត្ររបស់ ការប្រកួតជ្រើសរើសបវកញ្ញាហុងកុងឆ្នាំ ២០១៣ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៥ សីហា ខាងមុខនេះ ដែលអ្នកឈ្នះនឹងទទួលបានដំណែង ជារាជនីសម្រស់ហើយនឹងក្លាយជាបេក្ខនារី តំណាងហុងកុង ទៅចូលរួមប្រកួតបវរកញ្ញចក្រវាឡ ៕



ដោយ ៖ លីលីប្រភព ៖ k14