ភ្នំពេញ ៖ អ្នកបើក រថយ្តដឹកត្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀត រងរបួសធ្ងន់ គាបជាប់នៅក្នុងរថយន្ត ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកត្រី របស់ពួកគេ បានទៅបុក រថយន្តដឹកសសរស្ពាន ខណៈកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោងជិត៤ ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ ខាងកើតសាលាក្តីខ្មែរក្រហម ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ។

 សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ម៉ាកហ៊ីយ៉ាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2V-9334 បើកនិងរួមដំណើរដោយ បុរសចំនួន៣នាក់ ដឹកត្រីចេញពី គីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ ធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុ ក៏បុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-7738 ដឹកសសរស្ពាន ខណៈកំពុង បើកឆ្លងផ្លូវ ចំកន្ទុយកណ្តោង ពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ រថយន្តគាបជាប់ក្នុងក្នុងរថយន្ត ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ ទៀតរងរបួសធ្ងន់។

ដោយឡែក អ្នកបើកបរ រថយន្តដឹកសសរស្ពាន បានរត់គេចខ្លួនបាត់ក្រោយ កើតហេតុ។ សមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅជួយអន្តរាគមន៍ នៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់គាប ជាប់រថយន្ត ឈ្មោះ សយ ហម អាយុ ៣៥ឆ្នាំ មានទីលំនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រីឯអ្នករងរបួសធ្ងន់ពីរនាក់ទៀត ឈ្មោះ ឡាំ ជិះពីក្រោយរថយន្តអង្គុយលើធុនត្រី ធ្លាក់ពីលើរថយន្ត និងម្នាក់ទៀត ឈ្មោះ ចាន់ អង្គុយជាមួយអ្នកបើកបរ ជាប់កាប៊ីន។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុ គេបានឃើញ កម្លាំងសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ដឹកនាំដោយបញ្ជាដោយ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ បានទៅជួយអន្តរាគមន៍ ដោយយករណា និងឧបករណ៍ជួយសង្គ្រោះផ្សេងៗទៅ អារ និងពុះជ្រៀស ដើម្បីយកជនរងគ្រោះ ដែលស្លាប់ និងនៅរស់ ចេញដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ៕

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo