រថយន្ត Lexus RX450h ម៉ូដែលថ្មី ឆ្នាំ២០១៤ គឺជាប្រភេទរថយន្តប្រណិតចុងក្រោយ របស់រថយន្តLexus ដែលមានរូបរាងស្រស់សង្ហា និង ទាក់ទាញបំផុត ជាងម៉ូដែលមុនៗ និង  ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

រថយន្ត Lexus RX450h ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវរចនាម៉ូដ និងតុបតែងឡើង  មានរូបរាងប្រហាក់ប្រហែលគ្នាទៅនឹងរថយន្ត Lexus RX350។ ប៉ុន្តែ រថយន្ត Lexus RX450h ស្រស់ស្អាតនិងទំនើបជាង ដោយបានបំពាក់បន្ថែមជាមួយនឹងឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបនៅខាងក្នុង។

ជាពិសេស រថយន្ត​ Lexus RX450h ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ មានម៉ាស៊ីន ៦  មានកម្លាំងម៉ាស៊ីនខ្លាំង ៣,៥ បំពាក់ប្រព័ន្ធ Hybrid ស៊ីសំាងតិច និង មានតម្លៃ ៤៦,៣១០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ endmunds