(ពិភពលោក)៖ មាស គឺជាលោហៈធាតុម្យ៉ាង ដែលត្រូវបានគេចាត់ទុកថា ជាវត្ថុដ៏អស្ចារ្យក្នុងពិភពលោក បន្ទាប់ពីត្បូងពេជ្រ។ កាលពីសម័យបុរាណ មាសត្រូវបានប្រើ ដើម្បីជាមធ្យោបាយដ៏សំខាន់មួយ របស់មនុស្ស​​ក្នុងការផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដូចជា អាហារ សម្លៀកបំពាក់ ទំនិញ និងរបស់របរផ្សេងៗទៀត។ មាសត្រូវបានគេជួញដូរក្នុងទីផ្សារ និងយកទៅធ្វើជាគ្រឿងលម្អកាយ និងរបស់ប្រើប្រាស់ ដ៏មានតម្លៃជាច្រើនផ្សេងទៀតផងដែរ។

ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលផលិតមាសច្រើនជាងគេបំផុត ក្នុងពិភពលោក៖

១.ប្រទេសចិន៖ ជាប្រទេសទី១ ដែលផលិតមាសច្រើនជាងគេបំផុតក្នុងពិភពលោក។ រ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសចិន គឺស្ថិតនៅក្នុងខេត្ត Shandong ហើយជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន៣៥៥.០០០ គីទ្បូក្រាម។

width=730

២.ប្រទេសអូស្តា្រលី៖ ជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន២៧០.០០០ គីទ្បូក្រាម។ រ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសអូស្ត្រាលី គឺស្ថិតនៅក្នុងរដ្ឋ New South Wales, Queensland និងរដ្ឋ Tasmania ។

width=730

៣. សហរដ្ឋអាមេរិក៖ ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិក ផលិតមាសបានចំនួន២៧០.០០០គីទ្បូក្រាម ហើយរដ្ឋ Nevada  គឺរ៉ែមាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។

width=730

៤. ប្រទេសរុស្ស៊ី៖ ជាប្រទេសមួយ ស្ថិតនៅភាគខាងជើងនៃតំបន់ Eurasia ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ២០០.០០០ គីទ្បូក្រាម។

width=730

៥. ប្រទេសអាហ្វ្រិកខាងត្បូង៖ ជាប្រទេសមួយ ស្ថិតភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ១៩០.០០០ គីទ្បូក្រាម។

width=730

៦. ប្រទេសប៉េរូ៖ តំបន់ Cusco  គឺជារ៉ែមាសដ៏ធំផុតនៅក្នុងប្រទេសប៉េរូ ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន១៥០ ០០០គីទ្បូក្រាម។

width=730

៧. ប្រទេសកាណាដា៖ រ៉ែមាសដ៏ធំបំផុតរបស់ប្រទេសកាណាដា គឺស្ថិតនៅក្នុងខេត្ត Ontario ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ១១០.០០០ គីទ្បូក្រាម។

width=730

៨. ប្រទេស​ហ្គាណា៖ ហ្គាណាជាប្រទេសទី២ ដែលផលិតមាសច្រើនបំផុតក្នុងទ្វីបអាហ្វ្រិក និងស្ថិតនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតមាសច្រើនបំផុត ក្នុងពិភពលោកផងដែរ។ ជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ១០០.០០០ គីទ្បូក្រាម។

width=730

៩. ប្រទេស​ឥណ្ឌូនេស៊ី៖ រ៉ែមាសដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី គឺស្ថិតនៅក្នុងខេត្ត Papua ដែលជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ១០០.០០០ គីទ្បូក្រាម។

width=730

១០. ប្រទេស Uzbekistan៖ ជាប្រទេសដីគោកមួយ ស្ថិតនៅតំបន់អាស៊ីកណ្ដាល ដែលជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ៩០.០០០ គីទ្បូក្រាម៕

width=730

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី