តើព្រហ្មចារី ជាអ្វី? យើងត្រូវថែរក្សាវា បែបណា?
និយមន័យនៃពាក្យថា ព្រហ្មចារី ត្រូវបានគេយល់ថា ជាភាពបរិសុទ្ធ ការមិនទាន់ធ្លាប់បានរួមភេទជាមួយមនុស្សផ្ទុយភេទ ឬថា ការមិនទាន់ដាច់រហែកសន្ទះប្រដាប់ភេទ(សន្ទះព្រហ្មចារី)។
ព្រហ្មចារី គឺជាសន្ទះស្បែកស្ដើងនៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ឋមួយ ឬច្រើនដើម្បីឱ្យឈាមរដូវធ្លាក់ចុះមក ។ វារីក ឬរួមផ្លាស់ប្ដូរទៅតាមឈាមរដូវ មិនអាចកំណត់បានទេ ហើយវាងាយនឹងរងនូវការរហែកដាច់ ឬធ្លាយ។

ម្យ៉ាងទៀតថាព្រហ្មចារី គឺសំដៅទៅរកភាពស្អាតបរិសុទ្ធទាំងផ្លូវកាយទាំងផ្លូវចិត្ដ មិនមានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។

នៅទីនេះ យើងនិយាយអំពីសន្ទះព្រហ្មចារីរបស់ស្ដ្រីភេទ។ បើសុភាពនារីចង់ថែរក្សាសន្ទះព្រហ្មចារីកុំឱ្យរហែកដាច់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះសន្ទះព្រហ្មចារីស្ដើង ហើយងាយដាច់។ គួរចៀសវាងឥរិយាបថមួយចំនួន ដូចជាកុំធ្វើការងារធ្ងន់ ប្រុងប្រយ័ត្នកុំអង្គុយចោងហោង កុំកន្ធែកជើងខ្លាំងពេក កុំហាត់ប្រាណដោយប្រើកាយវិការខ្លាំងៗ ។ល៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD