ប្លែកៗ ៖ ជាមួយនឹងកម្មវិធី Show ដែលអោយឈ្មោះថា On The Road ដែលនៅក្នុងនោះរួមមានលោក Oli White  ដែលជាពីធិករផ្ទាល់​  បានធ្វើដំណើរទៅជុំវិញពិភពលោក ដើម្បីស្វែងរកនូវអ្នកបំបែកឯតទគ្គកម្មពិភពលោកប្លែកៗ។

គួរបញ្ចាក់ផងដែរថា  មកទល់នឹងពេលនេះ  ប្រភពសារព័ត៌មានបរទេស  បានចុះផ្សាយផងដែរទាក់ទិនទៅនឹងកម្មវិធី    Show  មួយនេះ  ដោយបានរកឃើញនូវ ម្ចាស់ឯតទគ្គកម្មពិភពលោក ពោលគឺការច្រៀងរ៉េប (Rap) ដែលមានរយៈពេលយូរបំផុតលើលោក។

width=477

គួររំឭកផងដែរថា បេក្ខភាពដែលទទួលបានសមិទ្ទផលស្នាដៃថ្មី  ក្នុងការបំបែកឯតទគ្គកម្មពិភពលោកមួយនេះ  បានទៅលើក្រុមយុវជនមួយក្រុមដែលមានអាយុចន្លោះពី ១៦ ទៅ ១៩ ឆ្នាំមកពីភាគខាងជើងទីក្រុងឡុងដ៍ ទៅលើវិញ្ញាសា ច្រៀងរ៉េប (Rap) បានរយៈពេលយូរបំផុតពោលគឺបានរយៈពេលដល់ទៅ ១០ ម៉ោងជាងឯណោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ guinnessworldrecords