ស្ត្រីដ៏ធាត់ទ្រលុកម្នាក់មានភាពជឿជាក់ក្នុងខ្លួនយ៉ាងខ្លាំង ដោយស្លៀកពាក់ bikini ឡើងលើឆាកសម្តែងនូវក្បាច់រាំតោងបង្គោលយ៉ាងស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍។

Lulu អាយុ២៧ឆ្នាំ គឺជាប្រពន្ធ និងជាម្តាយម្នាក់ធម្មតាមកពីរដ្ឋ Maryland សហរដ្ឋអាមេរិច។ នាងចូលចិត្តការរាំ និងបានសំរេចចិត្តធ្វើដំណើរទៅឆាកAmerica’s Got Talent ដើម្បីបំពេញបំណងរបស់ខ្លួន។ Lulu បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់គណកម្មាធិការផ្តល់ពិន្ទុ ក៏ដូចជាអ្នកទស្សនាពេលដែលនាងបានបង្ហាញខ្លួនប្រកបដោយភាពជឿជាក់ជាមួយនឹងឈុត bikini ពណ៌ខៀវ។បើទោះជាមានទម្ងន់ធ្ងន់ ប៉ុន្តែនាងអាចរាំតោងឡើងបង្គោល កន្ធែកជើងទាំងពីរ និងក្បាច់រាំបានយ៉ាងល្អថែមទៀតផង។

/

/

ការសម្តែងក្បាច់រាំរបស់ LuLu

ការសម្តែងក្បាច់រាំរបស់Lulu ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ប៉ុន្តែមិនទាន់ធ្វើបានល្អនៅឡើយទេ។ Lulu ទទួលបានការយល់ព្រមតែម្នាក់ប៉ុណ្ណោះពីគណកម្មាធិការផ្តល់ពិន្ទុ ហើយត្រូវបានធ្លាក់ពីការប្រកួត។ ប៉ុន្តែនាងក៏ទទួលបានការទះដៃអបអរអស់ពីចិត្ត ពីសំណាក់MC គួរឲ្យស្រលាញ់ Nick Cannon ហើយគាត់ក៏បានធ្វើការលើកទឹកចិត្តនាង ដោយដោះអាវពាក់តែអាវក្នុងពណ៌ខៀវចូលរាំជាមួយនាង។ ការសហការគ្នារវាងអ្នកទាំងពីរនេះ បានធ្វើឲ្យសាលប្រារព្ធកម្មវិធីទាំងមូលកងរំពងដោយសំលេងហ៊ោរកញ្ជ្រៀវ និងសំណើច។ ជាចុងក្រោយគណកម្មការ Howard Stern បានដើរឡើងលើឆាកប្រគល់រង្វាន់ដល់ Nick Cannon និង Lulu ក្នុងម្នាក់មួយដុល្លារ៕

width=496

/

Nick Cannon

ដោយ៖ និស្ស័យប្រភព៖ NS