រថយន្ត Acura TLX Prototype គឺជាប្រភេទដ៏ប្រណិតម៉ូដែលថ្មីឆ្នាំ២០១៥ ដែលមានរូបរាងទាក់ទាញបំផុត សំរាប់អតិថិជន ដែលនិយមប្រើប្រាស់រថយន្តទំនើប ដ៏ទាន់សម័យ ក្នុងពេលបច្ចុប្បន្ននេះ។
រថយន្ត Acura TLX Prototype ម៉ូដែលថ្មី ឆ្នាំ២០១៥ ត្រូវបានគេរចនាម៉ូដ និង តុបតែងឡើងយ៉ាងល្អឥតខ្ចោះ ទាំងរូបរាងខាងក្រៅ និងខាងក្នុង កាន់តែស្រស់ស្អាត និងទំនើប ជាងមុន។ ជាពិសេសស្តប់និង អំពូលបំភ្លឺភ្លើង ខាងមុខ និង ខាងក្រោយ មានភ្នែកមុតស្រួច កាចគួរឱ្យខ្លាច។
រថយន្ត Acura TLX Prototype ម៉ូដែលថ្មីនេះ ត្រូវបានគេបំពាក់មកជាមួយនឹង កំលាំងម៉ាស៊ីន ២,៤ អាចបើកបរបានល្បឿន ១៥៥ម៉ាយ/ម។ រថយន្តដ៏ទំនើបម៉ូដែលនេះ ក្រុមហ៊ុនត្រៀមនឹងដាក់លក់និងបង្ហាញរូបរាងដ៏ទាក់ទាញរបស់វា ក្នុងឆ្នាំ២០១៤ ឆាប់ៗ ខាងមុខនេះ៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed