ថ្មីៗនេះ តារាចំរៀង Ke$ha បានផ្ទុះរឿងអាស្រូវមួយ ដែលធ្វើអោយមានការិះគន់ យ៉ាងខ្លាំងពីទស្សនិកជន ។
វីដេអូដែលនាង ផឹកទឹកមួយដប ដែលអះអាងថាជាទឹកនោមរបស់នាងនោះ គឺនៅក្នុងឈុតមួយក្នុងកម្មវិធីរបស់ MTV Ke$ha: My Crazy Beautiful Life ។ សមាគមអណាព្យាបាលនៅអាមេរិច បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះឈុតមួយនេះ ដោយហេតុផលថា វាគួរអោយខ្ពើមណាស់ ហើយវាអាចជះឥទ្ធិពលដល់ក្មេង ។ អ្នកតំណាងនិយាយថា យើងបានចំណាយលុយដើម្បីមើលប៉ុស្ត៍នេះ សង្ឃឹមថាវាមានអត្ថប្រយោជន៍ដល់យើង តែមិនមែនអ្វីដែលគួរអោយខ្ពើមដូចនេះទេ ។ តែ Ke$ha ដូចជាមិនសូវខ្វល់ទេហើយ បាននិយាយលេងសើចថានាងបានលឺគេថា ផឹកទឹកនោមខ្លួនអត្ថប្រយោជន៍ ៕



ដោយ ៖ លីលីប្រភព ៖ k14