ភ្នំពេញ៖ ក្រុមតំណាងឲ្យរោងចក្រកាត់ដេរ នៅកម្ពុជា កំពុងទទូចដល់រដ្ឋាភិបាលឲ្យបញ្ឈប់ប្រាក់ឈ្នួលអប្បបរមាដើម្បីជួយវិស័យនេះប្រឈមនឹង“ ពេលវេលាដ៏មហន្តរាយ”​​  បន្ទាប់ពីមានជំងឺរាតត្បាត។

វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ដោយបង្កើតបានទឹកប្រាក់ ១០ ពាន់លានដុល្លារអាមេរិក​ ក្នុងការនាំចេញប្រចាំឆ្នាំ និងផ្តល់ការងារដល់ប្រជាជនប្រមាណ ៨០០.០០០ នាក់ តែពេលនេះ វិស័យនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងដំណំដោយជំងឺ  Covid 19 ។ មកទល់នឹងពេលនេះ រោងចក្រជាង ២៥០ ដែលជួលកម្មករប្រមាណ ១៣០.០០០ នាក់ បានផ្អាកប្រតិបត្តិការ។

/ដោយមានការផ្អាកការងា​ និងការបញ្ជាទិញជាច្រើន ទើបសមាគមរោងចក្រកាត់ដេរកម្ពុជា បានស្នើឲ្យ ផ្អាកជាបណ្តោះអាសន្ននូវប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារក្នុងមួយខែ។

អគ្គលេខាធិការ GMAC លោក ខេន លូ បានមានប្រសាសន៍ថា ដោយគ្មានការបញ្ជាទិញថ្មីបន្ថែម​នោះនិយោជក ត្រូវការជាចំបាច់នូវធ្វីដែលគេហៅថា “ ភាពបត់បែន”តាមកាលៈទេសៈ ដើម្បីចៀសវាងការបិទទ្វាររោងចក្រ។

លោក លូ បានប្រាប់សារព័ត៌មាន Nikkei Asian Review កាលពីថ្ងៃចន្ទថា៖“ ដោយមើលឃើញប្រាក់ឈ្នួលបង្កើតបានស្ទើរតែ ៧០ ភាគរយនៃថ្លៃដើមក្នុងស្រុក…យើងពិតជាត្រូវអង្គុយគិតអំពីរបៀប ដែលយើងអាចប្រកួតប្រជែងគ្នា ជាមួយនឹងប្រទេសដទទៃទៀត”។

បច្ចុប្បន្ននេះ កម្មកររោងចក្រកាត់ដេរ ដែលបានផ្អាក មានសិទ្ធិទទួលបានប្រាក់ឈ្នួល ៧០ ដុល្លារក្នុងមួយខែ ដែ​លរួមមានប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលចំនួន ៤០ ដុល្លារ និងការចូលរួមវិភាគទាន ៣០ ដុល្លារពីនិយោជក៕

/

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ asia.nikkei