Taeyang សមាជិកក្រុម BIGBANG ត្រូវបានគេដឹងថា កំពុងតែត្រៀមចេញអាល់ប៊ុមទោលក្នុងពេលឆាប់ៗនេះហើយ ។ កាលពីប៉ុន្មានសប្តាហ៍មុននេះ Taeyang បានបញ្ចេញរូបភាពមួយដ៏គួរអោយចាប់អារម្មណ៍ និងចំលែកពីស្ទីលរបស់គេពីមុនៗ ។

Taeyangឥលូវនេះ Taeyang កាន់តែធ្វើអោយទស្សនិកជន មានការចាប់អារម្មណ៍កាន់តែខ្លាំងទៅហើយ ។ថ្ងៃនេះ Taeyang បានបញ្ចេញវីដេអូខ្លីមួយ សំរាប់បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា RINGALINGA ។ នៅក្នុងវីដេអូ គេបានឃើញ Taeyang លេងស្ទីលយ៉ាងចំលែកជាមួយនិងពណ៌ខ្មៅសុទ្ធហើយមានសក់ក្រងវែង ធ្លាក់ចេញពីមួកមកទៀត ។

ជាមួយនិងភ្លេងដ៏ពិរោះ និងការតុបតែងខ្លួនដ៏ចំលែកក្នុងវីដេអូ ធ្វើអោយទស្សនិកជន ពុះកញ្ច្រោលចង់ឃើញវីដេអូបទពេញភ្លាមៗ ។ យើងនឹងរង់ចាំទស្សនាវីដេអូពេញទាំងអស់គ្នា តែឥលូវយើងទៅមើលវីដេអូខ្លីនេះសិនទៅមើល ៕ 

 

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop