អាមេរិកអាចនឹងបានប្រើប្រាស់ទិន្នន័យទទួលបានស្ដីពីប្រព័ន្ធបញ្ជាកំពូលកាំជ្រួច Bulava​ របស់រុស្ស៊ីដើម្បីបង្កើតយុទ្ធសាស្ដ្រវាយស្កាត់ក្នុងការធ្វើទំនើបនីយកម្មប្រព័ន្ធការពារជ្រូចផ្លោងរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានពីស្ថាប័នអនុវត្ដច្បាប់ ព័ត៌មានស្ដីពីកាំជ្រួច Bulava ត្រូវបានបុគ្គលិកម្នាក់របស់សម្ព័ន្ធ NPO Avtomatika លក់ទៅអោយប្រទេសមហាអំណាចមួយនៅលោកខាងលិច។

អគ្គនាយកនៃក្រុមប្រឹក្សាសង្គមនៃក្រសួងការពារជាតិរុស្ស៊ី លោក Igor Korotchenko បានទទួលស្គាល់ថា ទិន្នន័យនោះ បានធ្លាក់ទៅលើដៃរបស់ CIA​ របស់អាមេរិក។ width=475វិស្វករ A. Gniteyev ទទួលទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទក្បត់ជាតិ width=475ផែនទីវាយស្កាត់កាំជ្រួច Bulava ​របស់រុស្ស៊ីដោយប្រព័ន្ធការពារកាំជ្រួចអាមេរិក   width=475គោលការនៃដំណើរការរបស់កាំជ្រួច Bulava របស់រុស្ស៊ី

តុលាការរបស់ខេត្ត Sverdlovsk បានបញ្ចប់សាវនាការកាត់ទោសឈ្មោះ Аleksandr Gniteyev ជាបុគ្គលិករបស់សម្ព័ន្ធវិទ្យាសាស្ដ្រ និងផលិត NPO Avtomatika(ស្ថាប័នស្រាវជ្រាវកំពូលសម្ងាត់របស់ប្រទេសរុស្ស៊ី) ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ អោយជាប់ពន្ធនាគារ ៨ឆ្នាំ និងដាក់ អោយស្ថិតក្នុងការគ្រប់គ្រងដ៏តឹងតែងបំផុត ដោយសារបានរំលោភលើមាត្រាទី ២៧៥ នៃច្បាប់ព្រហ្មទ័ណ្ឌរបស់សហព័ន្ធរុស្ស៊ី៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD