អ្នកចាត់ការទូទៅរបស់អង្គការ ណាសា (Nasa) បាននិយាយថា បេសកម្មចុងក្រោយក្នុងការស្រាវជា្រវនូវភាវៈមានជីវិតក្រៅពីភពផែនដី  វាពិតជាប្រកបទៅដោយគ្រោះថ្នាក់ផងដែរ។ ទន្ទឹមនិងនេះដែរ អ្នកវិទ្យសាស្រ្តមកពីអង្គការមួយនេះ បានបកស្រាយទាក់ទងនិងបេសកម្មចុងក្រោយរបស់ពួកគេមួយនេះ។

បើយោងទៅតាមទីពិសោធន៏របស់អ្នកវិទ្យសាស្រ្ត បានអោយដឹងថា ពួកគេនិងបញ្ជូនយានអវកាសមួយដែលមានឈ្មោះថា Curiosity ហើយវានឹងធ្វើការចុះចតនៅលើ Red Planet នៅថ្ងៃទី ៦ អំឡុងខែក្រោយនេះ ។

width=494

ពួកគេក៏បានបញ្ជាក់បន្ថែមថា   ប្រសិនណាបើវាចុះចតបានដោយសុវត្ថិភាព  នោះអ្នកវិទ្យសាស្រ្តបានរំពឹងទុកថា វានឹងដើរតួយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មានអំពី Mount Sharp  និងតំបន់នៅជុំវិញទីនោះ   គួរបញ្ជាក់ផងដែរថា Mount Sharp គឺជាភ្នំមួយដែលស្ថិតនៅចំកណ្តាល Gale Crater

បើនិយាយពីអង្គការ ណាសា (Nasa) វិញ ពួកគេសង្ឃឹមថា យានអវការមួយនោះនិងធ្វើការចុះចតបានដោយសុវត្ថិភាពនៅលើផ្ទៃរាបស្មើ  ដែលវាស្ថិតនៅជិតបំផុតទៅនឹងភ្នំ Mount Sharp ។ ទន្ទឹមនិងការចុះចតនៅលើភ្នំនេះ ពោលគឺវាស្តិតនៅលើភពមួយដែលមានរយៈចម្ងាយដល់ទៅ 1,5 ដង បើធៀបទៅនឹងចម្ងាយព្រះអាទិត្យពីភពផែនដី។

ផ្ទុយទៅវិញ បើយោងទៅតាមអ្នកដឹកនាំកម្មវិធីបេសកម្មចុងក្រោយមួយនេះ គឺលោក Doug Mccu-istion បាននិយាយថា ៖ ជាការពិត ការចុះចតមួយនេះ ក៏វាប្រថុយប្រថានទៅនឹងគ្រោះថ្នាក់ផងដែរ តែគួរបញ្ជាក់ផងដែរថា ការចុះចតនូវយានអវកាសណាមួយនៅលើភពផ្សេងមួយទៀតនោះ វាតែងតែប្រឈមនិងហានិភ័យផ្សេងៗជាក់ជាមិនខាន ដូចបេសកម្មមួយនេះជាដើម  ។​ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ការចុះចតនោះប្រព្រឹត្តិទៅបានយ៉ាងដូចម្តេច  សូមតាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ ៖

ដោយ ៖ រិទ្ធីប្រភព ៖ news.sky