នគរបាលនៅភាគនិរតីប្រទេសចិន បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា បានសម្លាប់ក្មេងជំទង់ជិត ២០នាក់ ដើម្បីកាប់សាច់យកទៅលក់ដូចសាច់អូទ្រីស។

ទំព័រ Guangxi News បានរាយការណ៍ថា Zhang Yongming អាយុ ៥៦ឆ្នាំ បានត្រូវចាប់ខ្លួនមុននេះពីរសប្ដាហ៍ នៅឯភូមិ Nanmen នៃខេត្ត Yunnan និងកំពុងត្រូវបានស៊ើបអង្កេតពីការសម្លាប់បុរសអាយុ ១៩ឆ្នាំម្នាក់ កាលពីខែមេសាកន្លងទៅ។

នៅពេលចូលទៅឆែកឆេផ្ទះរបស់ត្រកូល Zhang នេះ ក្រុមនគរបាលបានរកឃើញគ្រាប់ភ្នែកមនុស្សរាប់សិបត្រូវបានត្រាមនៅក្នុងស្រា.ស។ ពួកគេក៏បានរកឃើញបន្ទះសាច់ជាច្រើនដែលត្រូវបានគេជឿថា ជាសាច់មនុស្ស ហាលនៅក្នុងផ្ទះរបស់ជនសង្ស័យ នេះបើតាមគេទំព័រព័រ៌មាន Standard។

width=477

នគរបាលយួរស្បោងដាក់សាច់មនុស្សចេញពីផ្ទះរបស់ Zhang Yongming កាលពីថ្ងៃទី ២៣ឧសភា

កាសែតនៅហុងកុងបានអោយដឹងថា នគរបាលព្រួយបារម្ភថា ជនសង្ស័យនេះ បានស៊ី ឬលក់សាច់មនុស្សចំនួន ២០នាក់ ដែលភាគច្រើនគឺក្មេងប្រុស។

ប៉ុន្មានថ្ងៃមុននេះ នគរបាលបានរកឃើញឆ្អឹងជាច្រើនដែលត្រូវបានគេជឿថាជាឆ្អឹងមនុស្ស​ នៅក្នុងចំការបន្លែមួយនៅក្បែរនោះ។ កាសែតបានចុះផ្សាយថា យ៉ាងហោចមានក្មេងប្រុសជំទង់ៗ២០នាក់ ដែលរស់នៅក្នុងតំបន់ជុំវិញផ្ទះរបស់ជងសង្ស័យ បានបាត់ខ្លួន។

នគរបាលបានចាប់ខ្លួនឈ្មោះ Zhang Yongming កាលពីថ្ងៃទី ៩ ឧសភា ទាក់ទឹននឹងការបាត់ខ្លួនរបស់ក្មេង ៧នាក់ ចាប់តាំងពីឆ្នាំ ២០០៧ ក្នុងចំណោមនោះ មាន ៦នាក់បានបាត់ខ្លួនក្នុងរយៈពេល ១៥ខែមកនេះ។ ជនរងគ្រោះថ្មីនេះបំផុត គឺ បុរសអាយុ ១៩ឆ្នាំ មានឈ្មោះថា Han Yao ជាជនរងគ្រោះដែលបានបាត់ខ្លួនតាំងពីថ្ងៃទី ២៥មេសា។

width=480

ក្មេងប្រុសដែលបានបាត់ខ្លួននៅភូមិ Nanmen ក្នុងរយៈពេល ៥ឆ្នាំមកនេះ

នគរបាលបានរកឃើញទូរស័ព្ទចល័ត កាតធនាគារ រួមជាមួយលិខិតផ្សេងទៀតរបស់ Han Yao នៅក្នុងផ្ទះរបស់ជនសង្ស័យ។

គេបានដឹងថា ឈ្មោះ Zhang Yongming ធ្លាប់ទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ ១៩៧៨ ពីបទសម្លាប់មនុស្ស ក្នុងនោះ ជនល្មើសបានកាប់ជនរងគ្រោះជាច្រើនកំណាត់។ ប៉ុន្ដែ ជននេះត្រូវបានលើកលែងទោសកាលពីឆ្នាំ ១៩៩៧ បន្ទាប់ពីជាប់ពន្ធនាគារបាន ១៨ឆ្នាំ។

គួររំឭកថា មុននេះប៉ុន្មានថ្ងៃ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា​ ក្រុងប៉េកាំងបានបញ្ជូនអ្នកជំនាញមួយក្រុមមកកាន់ Yunnan ដើម្បីតាមដានការស៊ើបអង្កេតករណីបាត់ខ្លួនរបស់ក្មេងប្រុសជាច្រើននាក់​ ក្នុងការស៊ើបអង្កេតនោះ មន្ដ្រីនគរបាល ២ រូបត្រូវបានគេបញ្ឈប់ពីការងារ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing/Beijingshots