ភ្នំពេញ៖ ព្រីម លីហ្សា ត្រូវបានមហាជន និងអ្នកនៅក្នុងចង្កោមសិល្បៈដឹងថា ជាតារាសម្តែងមួយដួងចូលចិត្ត សម្ញែងភាពស៊ីវីល័យ ទាំងសំលៀកបំពាក់ និងរបស់របរដែលមានតម្លៃថ្លៃៗ ខ្ទង់ម៉ឺនដុល្លារ ។ មិនតែប៉ុណ្ណោះនាងត្រូវបាន មហាជនដាក់រហស្សនាមថា ជាតារាកាលីបខ្ពស់ជាងគេ លើសំលៀកបំពាក់ និងសម្ភារៈនិយម ។ តារាសម្តែងកូនកាត់បីសាសន៍ និយមសម្ញែងដើមទ្រូងទ្រលុកទ្រលន់ ព្រីម លីហ្សា ជាតារាសម្តែងមួយរូប ដែលមានឈ្មោះ បោះសំឡេងគួរសម នៅក្នុងពិភពសិល្បៈ ។ ដោយឡែកសន្ទុះកេរ្តិ៍ ឈ្មោះរបស់នាង នៅក្រៅប្រទេសវិញ គឺទទួលបានការ គាំទ្រច្រើនហើយ ជារឿយៗនាងមិនដែលខ្វល់ ឬក៏ទទួលការងារក្នុងស្រុកទេ ភាគច្រើននាងទទួលតែ ការងារនៅ ក្រៅប្រទេសតែប៉ុណ្ណោះ ដោយសារតែនាងគិត ថាការរកប្រាក់ចំណូល ជាមួយនឹង ការងារក្រៅស្រុកគឺ រកចំណូលបានច្រើនជាង ។

មិនតែប៉ុណ្ណោះតារាសម្តែងរូបនេះ ក៏និយមក្នុងការ ផ្លាស់ប្តូរសម្ភារៈនិយម ដែលមានម៉ាកល្បីៗ និង តម្លៃថ្លៃៗមកពីក្រៅប្រទេសផងដែរ ។ ជារឿយៗ នាងតែងតែយក សម្លៀកបំពាក់ មានតម្លៃខ្ទង់ម៉ឺនដុល្លារ ស្លៀកពាក់ចូលរួមកម្មវិធីរបស់មិត្តរួមអាជីព ធ្វើឲ្យនាងមានភាព ទាក់ទាញនឹងចាប់អារម្មណ៍ ពីក្រសែភ្នែក អ្នកនៅជុំវិញខ្លួននាងក៏ដូចជាអ្នកសិល្បៈដូចគ្នា ។

ជាក់ស្តែងដូចជាកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៣កន្លងទៅថ្មីៗនៅក្នុងពិធីខួបកំណើតរបស់ ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី នៅឯសណ្ឋាគារណាហ្គាវើល គឺនាងបានស្លៀករ៉ូបខ្លីលើជង្គង់ ដែលជាផលិតផលរបស់អាមេរិក ម៉ាក DNG មានតម្លៃជាង៤ពាន់ដុល្លារអាមេរិក ។

ចំពោះការស្លៀករ៉ូបដែលមើលទៅសាមញ្ញតែមានតម្លៃរាប់ពាន់ពេលនោះ ព្រីម លីហ្សា ត្រូវបានអ្នកទៅ ចូលរួមពិធីខួបកំណើតមើលព្រោងព្រាត មិនតែប៉ុណ្ណោះសូម្បីតែអ្នកសិល្បៈមួយចំនួន ដែលទៅចូលរួម ពេលនោះក៏បានចោលកន្ទុយភ្នែកមើលនាង ភ្លៀកៗទាំងនាងមិនដឹងខ្លួនផងដែរ ។

គួរំឭកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ ព្រីម លីហ្សា គឺទើបតែត្រឡប់មកពីសម្តែង និងដើរម៉ូដនៅប្រទេសវៀតណាម ។ មិនតែប៉ុណ្ណោះនាង ក៏មានលេចឮព័ត៌មានថាមានបុរសជាអាណិកជនម្នាក់តាមប្រម៉ាញ់បេះដូងផងដែរ ៕

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល