កែវយឹតអវកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក(NASA) ថ្មីៗនេះ បានរកឃើញភពនៅខាង​ក្រៅប្រព័ន្ធព្រះអាទិត្យ ចំនួន ៧១៥ ភព ប្រការនេះ ជួយដល់ក្រុមអ្នកវិទ្យាសាស្ដ្រ ស្រាវជ្រាវទៅ​លើបណ្ដាភពដែលអាចរស់នៅបាន។

width=460

យោងតាមទំព័រ AP បណ្ដាភពដែលទើបត្រូវបានរកឃើញ ភាគច្រើនគឺមានទំហំប្រហាក់ប្រហែលនឹងផែនដី និងស្ថិតក្នុងប្រព័ន្ធមួយដែលមានច្រើនភព ហោះជុំវិញផ្កាមេរបស់វា។ក្នុងចំណោមនោះ មានភពចំនួន ៤ ដែលវិលជុំវិញផ្កាយមេរបស់វា ស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន។ តំបន់​​នេះ មានសីតុណ្ហភាព មិនក្ដៅពេក ហើយក៏មិនត្រជាក់ពេក ធ្វើឱ្យទឹកអាច​អណ្ដែតនៅផ្ទៃខាងលើ ដែលជាមូលហេតុជួយឱ្យមានជីវិត។យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ បណ្ដាភពនេះ មានទំហំធំជាងផែនដី យ៉ាងតិចមួយដង។ Douglas Hudgins ដែលជាសមាជិករបស់ក្រុមស្រាវជ្រាវនៃទីភ្នាក់ងារអវកាស NASA ឱ្យដឹងថា នេះគឺជា​ជំហានដ៏សំខាន់ សំដៅទៅកាន់គោលដៅ ស្វែងរកបណ្ដាភពដែលមានលក្ខខណ្ឌដូចផែនដី។ដោយសារប្រើប្រាស់កែវយឹតអវកាស Kepler មកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA បានរកឃើញប្រហែល ១,៧០០ភព ក្នុងហ្គាឡាក់ស៊ី និង ភពចំនួន ៩ ស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន។ ក្រុមអ្នកតារាវិទូយល់ថា ការរកឃើញភពនៅខាងក្រៅទាំងនេះ គឺបានផ្ដល់ព័មានសំខាន់ សម្រាប់ការស្វែងរកមនុស្សនៅក្រៅប្រព័ន្ធព្រះអាទិត្យអាទិត្យ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH