ជាតារាបង្ហាញម៉ូដវ័យក្មេងដ៏ស្រស់ស្អាត និងទទួលការគាំទ្រ ចូលចិត្តយ៉ាងច្រើននៅប្រទេសជប៉ុន ដូច្នេះរឿងដែលនាងថតរឿងសិច បានបង្កឲ្យមានការភ្ញាក់ផ្អើល និងរញ្ជួយយ៉ាងខ្លាំង។

Takizawa Laura (រឺ Takizawa Rola) គឺជាតារាម៉ូដែលវ័យក្មេង កំពស់ 1m72 ទទួលបានការស្រ-លាញ់ចូលចិត្តយ៉ាងច្រើននៅប្រទេសជប៉ុន។ ជាមួយរូបរាងដ៏ស្វែលសិចស៊ី ទំរង់មុខគួរឲ្យស្រលាញ់ស្បែកសខ្ចី ភ្លឺរលោង សមាគមអ៊ីនធឺណេតមិនមានអ្វីគិតច្រើនក្នុងការសរសើរនាង ហើយថែមទាំងផ្តល់រហ័សនាមដល់នាងជា ស្រីស្អាតជំរើសជាតិរបស់ជប៉ុន ថែមទៀតផង។
Takizawa Laura កើតនៅឆ្នាំ 1992 ឯ Tokyo, Hot girl នេះត្រូវបានសង្ឃឹមថា ជាអ្នកស្នងតំណែងរបស់ Leah Dizon (ជាតារាម៉ូដែល, អ្នកចម្រៀង, តារាភាពយន្ត, MC របស់ជប៉ុនដែលមានឈាមជ័រកាត់បួនសាសន៍ដូចគ្នាគឺ បារាំង, អាមេរិច, ចិន, និងហ្វីលីពីន)។
/
/
/
ជាក់ស្តែងមុននេះមិនយូរប៉ុន្មាន Takizawa បានសំរេចចិត្តបោះបង់ចោលនូវរូបភាពដ៏ស្រស់ស្អាតដូចទេពអប្សររបស់ខ្លួន ហើយហក់ចូលក្នុងវិស័យជាតួសម្តែង AV (ខ្សែភាពយន្តសិច)។ ការសំរេចចិត្តរបស់នាងនេះ បានធ្វើឲ្យអ្នកដែលតែងតែគាំទ្រ ស្រលាញ់ចូលចិត្តនាងជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានប្រតិកម្មមិនល្អចំពោះនាង រួមទាំងការសោកស្តាយរូបរាងដ៏ស្រស់ស្អាតរបស់នាងពេលសំរេចចិត្តដូច្នេះ។
/
/
ឆ្លើយតបទៅនឹងប្រតិកម្មរបស់អ្នកគាំទ្រនៅក្នុង blog ផ្ទាល់ខ្លួន, នាង Takizawa បាននិយាយហេតុផលយ៉ាងសាមញ្ញថា: បើទោះជាស្អាតដូចទេពអប្សរក៏ត្រូវការលុយដែរ។ ជាក់ស្តែង តួសម្តែងស្រី AV ល្បីឈ្មោះ ថតរឿងសិចមួយរឿង អាចទទួលបានប្រាក់ចំណូលបានយ៉ាងច្រើន គឺប្រហែលចាប់ពី 13,000 USD ដល់ជិត 40,000 USD រឺលើសនេះទៀតក៏មាន។
តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា Takizawa Lauraត្រូវបានក្រុមមហ៊ុនផលិតGame Online អញ្ជើញធ្វើជាអ្នកតំណាងឲ្យក្រុមហ៊ុនគេ តែនាងបែរជាជ្រើសរើសយកការសម្តែងភាពយន្តសិចទៅវិញ។ នេះគឺជាសំរេចចិត្តមួយគួរឲ្យសោកស្តាយខ្លាំងមែនទែន៕
/
/
/
/
/
/
/
/
/
/
ដោយ៖ សង្ហារប្រភព៖ k14