ប៉ាគីស្ថាន៖ នៅពេលគេបង្ហោះរូបភាពសកម្មភាព នៃការហ្វឹកហ្វឺន របស់កងកុម៉្មង់ដូពិសេស របស់ប្រទេសប៉ាគីស្ថាន ដែលជាកុមារតូចៗ អោយចេះប្រើអាវុធកាំភ្លើងមក គឺបានធ្វើអោយមនុស្សជាច្រើនមានការតក់ស្លុត និងគិតថា តើប្រទេសមួយនេះនឹងចង់ធ្វើអ្វីនៅថ្ងៃខាងមុខ?

ក្រុមក្មេងៗដែលគេមើលឃើញថា មានអាយុត្រឹមតែ ១០ឆ្នំា ឬ១០ឆ្នាំជាងនោះ ត្រូវបានបង្វឹកដោយគណបក្ស ទួគីស្ថានអ៊ីស្លាមិក នៅប៉ែកខាងជើង ក្នុងតំបន់ Waziristan ដែលជាប់ព្រំប្រទល់នឹងប្រទេសអាហ្គានីស្ថាន។ ពត៌មានមួយពីក្នុងស្រុកនៃប្រទេសនេះ បានអោយដឹងថាការវឹកហាត់ដំបូង គឺគេអោយក្មេងៗទាំងនោះចេះប្រើកំាភ្លើង AK-47 សិន។ ទោះបីជាយ៉ាងណាក៏ដោយ គេគ្រាន់តែដឹងថា គោលដៅដំបូងនៃការហ្វឹកហាត់ ក្មេងៗទាំងនេះ គឺក្នុងគោលបំណង ពង្រឹងក្រុមអៃកៃដាសារជាថ្មី និងការប្រឆំាងរាល់ទង្វើរផ្សេងៗ ទៅលើក្រុមតាលីប៉ង់អាហ្គីនីស្ថានផងដែរ។


ជាមួយគ្នានេះផងដែរ គេនូវមិនទាន់បានដឹងច្បាស់ថា អង្គការណាតូ និងសហរដ្ឋអាមេរិកគិតយ៉ាងណា ចំពោះការពង្រឹងក្រុមអៃកៃដា ជាក្មេងៗមួយនេះទេ៕
ដោយ៖ ណារិន្ទប្រភព៖ newsday