រថយន្ដ៦គ្រឿង ដែលរួមមានសេរី 500, 500c Convertible និង 500 Abarth coupe ត្រូវបានគេបើកអោយធ្លាក់ចុះទៅក្នុងសមុទ្រ ដោយមិនមានការស្ដាយស្រណោះ ដើម្បីធ្វើជាវីដេអូ សម្រាប់ផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុនរថយន្ដអ៊ីតាលី។

វីដេអូ ផ្សាយពាណិជ្ជកម្ម មានឈ្មោះថា Immigrants នេះ​ ត្រូវបានគេថតនៅឆ្លេរសមុទ្រ Riviera (Italy) និងទីក្រុង New York របស់អាមេរិក ដើម្បីជាសារមួយបង្ហាញថា រថយន្ដ Fiat ​កំពុងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក និងត្រៀមខ្លួនជានិច្ច ក្នុងការទទួលបញ្ជាទិញ។

បណ្ដារថយន្ដ Fiat  ដែលត្រូវបានប្រើប្រាស់ក្នុងវីដេអូផ្សាយពាណិជ្ចកម្មនេះ រួមមាន សេរី 500, 500c Convertible និង 500 Abarth ត្រូវបានបើកសម្រុក ទម្លាក់ខ្លួនទៅក្នុងសមុទ្រ ក្រោយមកវាបានងើបឡើង និងឆ្ពោះទៅកាន់ទីក្រុងដែលនៅជិតបំផុត ធ្វើអោយអ្នកស្រុកទាំងឡាយ មានការភ្ញាក់ផ្អើល។

ដើម្បីបង្ហាញពីភាពអស្ចារ្យ Fiat បានបញ្ចេញរូបភាពក្រៅឆាកមួយចំនួននៃវីដេអូ ផ្សាយពាណិជ្ជកម្មនេះ ក្នុងបំណងបញ្ជាក់ថា​ ពួកគេបានចំណាយរថយន្ដចំនួន ៦គ្រឿងពិតមែន៕

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ zing