តុលាការកំពុងតែចាត់ការ Trey Songz ពីរឿងហេតុដែលបានកើតឡើងក្នុងខែ សីហា កន្លងមកនេះនៅក្នុងក្លឹបកំសាន្តមួយដែលមានឈ្មោះថា Perfection។
តារាវ័យ ២៨ ឆ្នាំនេះត្រូវបានប៉ូលីសចាប់ខ្លួនកាលពីខែមុន ដោយសារតែហេតុការណ៍ដែលបានកើតឡើងរវាងគេនិងនាង Donna McIntosh-Inoe វ័យ ៣៦ ឆ្នាំក្នុងក្លឹបកំសាន្តពេលរាត្រី Perfectionនាង Donna McIntosh-Inoe និងស្វាមី បានចំណាយប្រាក់ ៧០០ ដុល្លាដើម្បីបានទៅអង្គុយតុជាមួយ Trey ក្នុងឧកាសផ្សាយអាល់ប៊ុមថ្មីរបស់គេដែលមានចំណងជើងថា Studio V។
នៅលើតុនោះមានស្រីៗប៉ុន្មាននាក់ទៀត ហើយនាង Donna ក៏បានទាញទូរសព្ទមកថតជាមួយTrey ប៉ុន្តែត្រូវបានតារាចម្រៀងរូបនេះឆក់យកទូរសព្ទពីដៃនាងមក ព្យាយាមលុបរូបថតចោលតែដោយសារតែមិនចេះប្រើទូរសព្ទនោះគេក៏បានបោះទូរសព្ទអោយទៅនារីរូបនោះវិញ ហើយបានទាញលុយមកគប់ចំភ្នែករបស់នាង ហើយបញ្ជាអោយនាងយកលុយនោះទៅ ហើយលុបរូបថតចោលជាប្រញ៉ាប់។
វាជាអំពើមួយដែលបង្ហាញយ៉ាងច្បាស់ពីភាពមាក់ងាយ នាង Donna បានប្រាប់ថាវាមានភាពខុសគ្នាដោយសារតែគ្រប់គ្នាគេបានថតរូបជាមួយ Trey ប៉ុន្តែវាខុសត្រង់ថាស្រីៗដទៃគេនាំគ្នាស្រាតហើយមានតែនាងម្នាក់ប៉ុណ្ណោះដែលស្លៀកសម្លៀកបំពាក់។ រឿងក្ដីរបស់គេកំពុងតែដំណើរការមិនទាន់ដឹងថាយ៉ាងណាទៀតនោះទេ។ យើងចាំមើលរឿងនេះទាំងអស់គ្នា៕
ដោយ៖ ផានិតប្រភពពី៖ nydailynews