កំសាន្ត ៖ ដើមឡើយរឿង ភ្លើងបុណ្យ ដែលជាសាច់រឿងមួយ មិនសូវទទួលបានការគាំទ្រនោះទេ ខណៈពេលដែលចាក់បញ្ចាំងចាប់ពីភាគទី ១ រហូតដល់ភាគទី ៨ ។ 

ប៉ុន្តែចាប់តាំងពីភាគទី ៩ រហូតមក រឿងដែលសម្តែងដោយតួអង្គល្បីៗចំនួន ៣ រូបនោះគឺ នាង Bella ranee នាង Janie Tien Phosuwan និងលោក Pong Nawat Kulrattanarak ហាក់ទទួលបានសន្ទុះគាំទ្រច្រើនហួសពីការស្មាន ក្រោយពីមានឈុតដ៏ទាក់ចិត្តមួយចំនួន ។ 

ប្រភពដដែលបានបន្តថា នៅក្នុងឈុតមួយដែលនាង Bella ranee សម្តែងជានាង Pim បានឃើញមិត្តរបស់ខ្លួនជាមួយនិងស្វាមីក្នុងរឿង បំពាក់បំពួនគ្នានៅលើគ្រែ ថែមទាំងថើបគ្នាយ៉ាងស្អិតរមួន ទើបធ្វើឲ្យរឿង ភ្លើងបុណ្យ ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមរឿងជាច្រើន ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews