ភ្នំពេញ៖ តារាស្រីល្បីៗរបស់ខ្មែរចំនួន ១០ រូបនឹងត្រូវចូលរួមធ្វើការ ប្រកួតប្រជែងដើម្បីដណ្តើមតំណែង APSARA AWARD ឬពានរង្វាន់កំពូលតារាឆ្នើម ឆ្នាំ២០១៣។ វេទិកានេះនឹងតម្រូវអោយធ្វើការជម្រុះយកតែតារាស្រីតែម្នាក់ប៉ុណ្ណោះ ដើម្បីក្លាយខ្លួនជាកំពូលតារាស្រីឆ្នើមប្រចាំឆ្នាំ២០១៣។

ប្រភពព័ត៌មាន បានឱ្យដឹងថា កម្មវិធីថ្មីដែលរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍អប្សរានេះ នឹងធ្វើការផ្សាយផ្ទាល់នៅពេលឆាប់ៗខាងមុខនេះ ។ តារាស្រីទាំង១០រូប ដែលនិងចូលរួមបង្ហាញវត្តមាន ក្នុងការប្រកួតប្រជែងដណ្តើមតំណែង ពានរង្វាន់កំពូកតារាឆ្នើមឆ្នាំ២០១៣ ខាងលើនេះមានដូចជា៖ ទឹម រដ្ឋា , ឈិត សុជាតា ,ស្វែង សុជាតា, ចន ច័ន្ទលក្ខិណា ,សឿ សុធារ៉ា ,  សូដា នីតា , កែវ ពេជ្រពិសី , កែវ នីសា , នី មុនីនាថ និងសារ៉ាយ សក្ខណា។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបើកឱកាស ឱ្យតារាស្រីទាំងនេះបានបង្ហាញ និង បញ្ចេញនូវសមត្ថភាព និងទេពកោសលខាងសិល្បៈ ដែលខ្លួនមានរៀងៗខ្លួន ។ តារាស្រីទាំង១០ដួងខាងលើនេះ នឹងមានឱកាសក្លាយជាម្ចាស់ពាន APSARA AWARD ដូចៗគ្នា ប៉ុន្តែគ្រាន់តែមិនទាន់ដឹងថា តើតារាស្រីមួយណា ដែលនិងទទួលបាន តំណែងខាងលើនេះ។

ប្រភពបានបន្ថែមថា កម្មវិធីនេះនឹងចាប់ផ្តើម នៅដើមខែកុម្ភៈឆ្នាំ២០១៣ខាងមុខនេះ ជាងរៀងរាល់រាត្រីថ្ងៃសុក្រ វេលាម៉ោង៦ និង៣០នាទី ។ សម្រាប់ការបរិច្ឆេទ នៃការប្រគល់ពាន នឹងធ្វើការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍អប្សរា នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៣ ៕

width=403

ទឹម រដ្ឋា

/

ឈិត សុជាតា

/ចន ច័ន្ទលក្ខិណា

/

សឿ សុធារ៉ា

/

សូដា នីតា

/

កែវ នីសា

/

នី មុនីនាថ

/

សារ៉ាយ សក្ខណា

/

កែវ ពេជ្រពិសី

/

ស្វែង សុជាតា

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល