ក្រោយពីមេដឹកនាំភេវរកម្ម Al Quaeda លោក Osama Bin Laden ទទួលមរណៈភាព រូបភាព
របស់គាត់ត្រូវបានដាក់បង្ហាញនៅតាមទីកន្លែងនានា ជាពិសេស ត្រួវបានបោះពុម្ភដាក់នៅ
លើ អាវ តាមការទឹក និងនៅតាមផលិតផល ផ្សេងៗដែលក្នុងនោះ មាន គេហទំព័រមួយ
ឈ្មោះ Zazzle គឺជាទីកន្លែងដែលអាចអោយអតិថិជនធ្វើការកម្មង់ ធ្វើជាផ្លាកសញ្ញាផ្សេងៗ
រឺ ក៏ជាអក្សរ ទៅតាមការពេញចិត្តរបស់ខ្លួន ដែលនិយាយពិការស្លាប់របស់ Bin Laden ។
កាលពីសប្តាហ៍មុនគេហទំព័រនេះបានអោយដឹងថា មានអតិថិជនបានកម្មង់ យ៉ាងច្រើនរាប់
សិបនាក់ឯណោះ ។ ដោយឡែកមានគេហទំព័រមួយផ្សេងទៀតឈ្មោះ CafePress មានទទួល
ការកម្មង់ រហូតដល់ 3000 មុខទំនិញ ដែលនិយាយពី Bin Laden រួមមាន អាវ ក្រវ៉ាត់ក តួអក្សរ
ក្រដាសអានាម័យ មួក រូបចំលាក់ និង Logo ផ្សេងៗ និងផលិតផលមួយចំនួនផ្សេងទៀត ៕

Bye-bye Osama! មានលក់តាមគេហទំព័រ
www.cafepress.com តំលៃ 15 USD

ក្រដាសអនាម័យមានរូប Bin Laden លក់នៅគេហទំព័រ
www.amazon.com តំលៃ 6,95ដុល្លា

ក្រវ៉ាត់ ក មានរូប Bin Laden លក់នៅគេហទំព័រ
www.zazzle.co.uk មានតំលៃ 21.95 អឺរ៉ូ

រូបភាព Bin Laden រួមជាមួយរូបប្រធានាធិបតី អាមេរិច លោក អូបាម៉ា នៅហាងលក់វត្ថុ
អនុស្សាវរីយ៍មួយក្នុងទីក្រុងសៀងហៃ

Bin Laden បានក្លាយជាឈ្មោះនៃក្លិបកំសាន្តមួយនៅឯ Niteroi ក្នុងប្រទេស ប្រេស៊ីល ចំង៉ាយប្រមាណជា 25 គីឡូម៉ែត្រពីរដ្ឋ Rio de Janeiro ភាគខាងត្បូងប្រទេស ។

រូប Bin Laden លើអាវយឺត លក់នៅគេហទំព័រ
www.zazzle.co.uk តំលៃ 12,5 អឺរ៉ួ

មានលក់នៅលើ
www.cafepress.com

មានលក់នៅលើ
www.cafepress.com

នៅហាងបោកអ៊ុតមួយក្នុងប្រទេស ឥណ្ឌូនេស៊ី

រូបចំលាក់ ប្រធានាធិបតីសហរដ្ឋអាមេរិច លោក អូបាម៉ា កាន់ក្បាលមេដឹកនាំ al-Quaeda
លោក Bin Laden នៅក្នុងដៃ នាទីក្រុង Naples ប្រទេស អ៊ីតាលី ៕