បុរសជនជាតិចិនម្នាក់បានទិញ HDD (Hard Disk Drive) ក្លែងក្លាយតាមប្រពន្ឋអ៊ីនធឹណែត។ ជាមួយតំលៃដ៏ថោក 35 USD សំរាប់ HDD 160GB ជនរងគ្រោះបានចំណាយលុយដោយមិននឹកស្នានថាត្រូវបានគេបោកប្រាស់​ នៅពេលបានប្រើលិតផលនោះ។
 
HDD នេះត្រូវបានខ្ចប់យ៉ាងប៉ិនប្រសប់ សំបកជ័រស្អាត។ ក៏ប៉ុន្តែខាងក្នុងមានត្រឹមតែប្រដាប់ខ្ចៅ ដើម្បីកាន់ឲ្យបានធ្ងន់ៗតែប៉ុណ្ណោះ។ សំបកម៉ាក់ Samsung និង Made in Hong Kong។គួរឲ្យបញ្ជាក់ថា ការលក់ឧបករណ៍ក្លែងក្លាយបែបនេះ មិនមែនជារឿងកម្រមាននោះទេ។ តាំងពីមុន អ្នកទេសចរជនជាតិរុស្ស៊ីម្នាក់ក៏ទិញ HDD ដែលគ្មាន GB ណាសោះ ឬករណីយុវជនជនជាតិវៀតណាមម្នាក់ក៏ទិញ HDD ដែលមានសុទ្ធតែខ្ចៅ ពេលទិញតាមគេហទំព័រTaobao (របស់ចិន)។
 
 /
ប្រអប់ ត្រូវបានខ្ចប់យ៉ាងប៉ិនប្រសប់/
សំបកម៉ាក់  Samsung និង Made in Hong Kong./
ប៉ុន្តែខាងក្នុងមានសុទ្ធតែខ្ចៅ /
35 USD ឲ្យដែកមួយដុំនេះ គឺវាថ្លៃមែនទែន
ប្រភព៖ k14
ដោយ៖ មិនា