អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ត្រីបានឡែនក្នុងដែនទឹកសមុទ្រ ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាកើនឡើងច្រើនគ្រាន់បើ។ ជាក់ស្ដែងថ្មីៗនេះ គេតែងតែឃើញសត្វត្រីទំាងនោះ បណ្ដែតខ្លួន ឬលោតចុះឡើង យ៉ាងកក្រើកទឹក ដោយធ្វើអោយអារម្មណ៍ភ្ងៀវទេសចរណ៍ទាំងអស់ មានការបុកពោះភឹបៗ។

width=457

ជាមួយគ្នានេះដែរ នៅឯដែនសមុទ្រ Dana Point ប៉ែកខាងត្រូង នៃរដ្ឋកាលីហ្វូញ៉ាឯណ្ណោះវិញ គេបានឃើញត្រីបានឡែនយក្សមួយទៀត ដែលបានបង្អូតខ្លួន ក្នុងទឹកយ៉ាងសង្ហា។ ដែលការបង្ហាញខ្លួននេះ ​ធ្វើអោយភ្ងៀវទេសចរណ៍ជាច្រើននាក់ មានការចាប់អារម្មណ៍ និងយកកាមេរ៉ាតាមថតឥតឈប់។

width=457

បើតាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ លោក Alisa Schulman-Janiger បានអោយដឹងថា ត្រីបាឡែនដែលចូលចិត្ដបង្ហាញខ្លួននោះ គឺមានប្រវែង ៨០feets និងទំងន់ដល់ទៅ៧០តោនឯណ្ណោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ newsday