កំសាន្ត ៖ ផលិតករភាពយន្តកម្ពុជា លោក រិទ្ធី ប៉ាន់ បានផលិតភាពយន្តឯកសារមួយ ដែលនិយាយពីការស្វែងរកសមាជិកគ្រួសារគាត់ ដែលបានស្លាប់នៅសម័យកាលសម្លាប់រង្គាល នៅចន្លោះឆ្នាំ 1975-1979 ពោលគឺសម័យប៉ុល-ពត។

ភាពយន្តឯកសារ “ផ្នូរគ្មានឈ្មោះ” (Graves Without A Name / Les tombeaux sans noms) ផលិតដោយលោក រិទ្ធី ប៉ាន់ នៅឆ្នាំ 2018។ នេះជាភាពយន្តខ្មែរថ្មីចុងក្រោយ ដែលនិយាយពីរបបឃោរឃៅ 3ឆ្នាំ 8ខែ និង20ថ្ងៃ ដែលគាត់ និងគ្រួសារបានឆ្លងកាត់ ហើយគ្រួសារគាត់ទាំងអស់បានស្លាប់បាត់បង់ជីវិត ដោយបន្សល់នូវភាពទុក្ខសោកឱ្យគាត់ មកដល់ពេលបច្ចុប្បន្ន។

/

ភាពយន្តលោកកាលពីឆ្នាំ 2016 រឿង “រូបភាពដែលបាត់បង់ (The Missing Picture / L'image manquante) បានជាប់ឈរឈ្មោះជាភាពយន្តភាសាបរទេសល្អបំផុត ដើម្បីដណ្តើមយកពានរង្វាន់អូស្ការ។ ចំណែកឯភាពយន្តនេះដែរ ក៏គាត់ប្រុងនឹងយកទៅប្រកួតឈរឈ្មោះ ដើម្បីដណ្តើមយកពានអូស្ការដែរ។ ដូច្នេះ សូមកុំភ្លេចទៅគាំទ្រភាពយន្តឯកសារនេះទាំងអស់គ្នា នៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 15 កញ្ញានេះតទៅ ។

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited