(ជប៉ុន)៖ តារាស្រីវ័យក្មេងជនជាតិជប៉ុនម្នាក់ឈ្មោះ Mayu Tomita អាយុ២០ឆ្នាំ ត្រូវរងគ្រោះរហូតបាត់បង់ជីវិត ដោយស្មានមិនដល់ ខណៈ​ដែលនាង​កំពុង ឈររង់ចាំឡើងច្រៀង លើឆាកតន្ត្រីដ៏តូចមួយ នៅទីក្រុងតូក្យូ។

ជនសង្ស័យមានអាយុ២៧ឆ្នាំ ឈ្មោះ Tomohiro Iwazaki ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗដែរ បន្ទាប់ពីគេចាក់​នារីរងគ្រោះ ជាច្រើនកាំបិត​ចំកញ្ចឹងក និងដើមទ្រូង ដោយបន្សល់ទុកនូវកាំបិតប្រឡាក់សុទ្ធតែ​ ឈាម។ Tomita ជាតារាចម្រៀង និងជាតារាសម្តែង​ម្នាក់ ដែលនាងព្យាយាមរកប្រាក់កម្រៃ ដើម្បីបន្តការសិក្សា​នៅមហាវិទ្យាល័យ ហើយមុនរងគ្រោះ នាងក៏ធ្លាប់ប្តឹងប៉ូលិសពីរឿងនេះដែរ ព្រោះជនសង្ស័យធ្លាប់ផ្ញើសារ មកគំរាមនាងជាច្រើន​ដង។

ក្រោយត្រូវចាប់ខ្លួន Iwazaki សារភាពថា គេសម្លាប់តារាស្រី រូបនេះ ព្រោះតែខឹងនាង​ប្រគល់កាដូ ដែលគេខំទិញឲ្យត្រឡប់មកវិញ ទើបថ្ងៃមួយខ្លួនដឹងថា នាងនឹងត្រូវឡើងច្រៀង នៅឆាកតន្ត្រីដែលជាកន្លែងកើតហេតុនោះ ក៏ទៅរង់ចាំ ហើយឱកាសល្អក៏ទាញកាំបិត មកចាក់សម្លាប់ Tomita ចោលតែម្តង៕

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730