ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបានត្រលប់មកពី Cannes តារាស្រី Liu Yifei មានភាពមមាញឹកយ៉ាងខ្លាំងចំពោះគំរោងក្នុងការឃោសនាខ្សែភាពយន្ត ។ កាលពីថ្ងៃទី ១៧ ខែឧសភា មានព្រឹត្តិការណ៍មួយដែលចូលរួមសម្រាប់បញ្ចាំងខ្សែភាពយន្តដ៍វិសេសវិសាលមួយ ដែលខ្សែភាពយន្តមានឈ្មោះថា Yes Peacock នៅក្នុងទីក្រុង Beijing (ប្រទេសចិន) និងតួប្រុសម្នាក់ដែលមានឈ្មោះថា Liu Ye ។ ទោះបីជាតារាស្រី Liu Yifei មានរូបសម្រស់ស្រស់ស្អាតយ៉ាងណាក៍ដោយ​ ប៉ុន្តែរឿងដែលគួរឲ្យអាម៉ាស់នោះគឺ តារាស្រីបានបែកញើសសើមជោគ នៅត្រង់ក្លៀករបស់នាង​ ។ 

ភាពអាម៉ាសនោះបានកើតឡើងចំពោះតារាស្រីរូបនេះ ធ្វើឲ្យនាងមានការអៀនខ្មាស់យ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ដ៍វិសេសវិសាលមួយនោះ ។ គួរបញ្ជាក់ឲ្យដឹងថា អ្នកកាសែត Sina និងប្រជាជនបានចាប់ផ្តើមមានការស្រឡាំងកាំង ដោយសារតែរូបថតនិង ការបង្ហោះរូបភាពដ៍គួរឲ្យអាម៉ាស់របស់នាង ។  

គួររំលឹកឲ្យដឹងថា តួប្រុសបានថែមទាំងធ្វើការបញ្ចុះបញ្ចូល ក្រុមអ្នកកាសែត និងក្រុមអ្នកផ្សព្វផ្សាយបណ្តាញសង្គម ឲ្យថតរូបរបស់តារាស្រីឲ្យបានកាន់តែច្រើនទៅវិញ ដោយសារតែភាពឈ្នានីសរបស់ខ្លួនទៅកាន់ តារាស្រីម្នាក់ ៕ 

/

/

/

/

/

/

/

/

/

ប្រែសម្រួល ៖​  គន្ធា

ប្រភព ៖ kenh14