ជាទូទៅ ស្ត្រីណាក៏ដូចជាស្ត្រីណាដែរចង់បានការសរសើរពីអ្នកដទៃអំពីស្បែក ស្អាត។ ដូច្នេះហើយបានជាមានស្ត្រីមួយចំនួននៅជុំវិញពិភពលោកធ្វើគ្រប់វិធី ដើម្បីទទួលបានស្បែកស្អាត។ការបង្កប់អាថ៌កំបាំងស្បែកស្អាតនេះ ត្រូវបានគេសន្មត់ថាស្ត្រីដែលមានស្បែកស្អាតមានឱកាសច្រើននៅក្នុង ជីវិតរបស់គេ។ ការពិតស្ត្រីៗពិតជាចង់រៀនអំពីគន្លឹះធ្វើឲ្យស្បែកសខ្លាំងណាស់ ដើម្បីឲ្យខ្លួនមានរូបរាងស្អាត។ សម្រាប់ស្ត្រីមួយចំនួនពួកគេចង់ធ្វើឲ្យស្បែករបស់គេសស្អាតដោយសារ តែគេមានបញ្ហាស្បែកតាមវ័យ។ ដោយសារតែវ័យបាននាំមកនូវស្បែកមិនស្អាតស្ត្រីវ័យចំណាស់មួយចំនួន ក៏មានការចាប់អារម្មណ៍ក្នុងការស្វែងរកវិធីដើម្បីកំចាត់បញ្ហាស្បែក ស្រអាប់ផងដែរ។
ដើម្បីប្រឈមមុខទៅនឹងការប្រកួតប្រជែង ស្ត្រីមួយចំនួនបានស្វែងរកគន្លឹះដើម្បីបានស្បែកសស្អាត។ គន្លឹះដែលបានចេញផ្សាយនៅតាមអ៊ីនធឺណេតជារៀងររាល់ថ្ងៃនោះគឺ ការវះកាត់ស្បែកដោយប្រើកាំរស្មី ឡាហ្សែរ ប៉ុន្តែវាក៏មាននូវការអនុវត្តតាមវិធីសាស្ត្រនេះដែរដើម្បីទទួលបាន ស្បែកស្អាត។ វិធីនេះគឺសម្រាប់តែស្ត្រីៗដែលមានលទ្ធភាពក្នុងចំណាយប្រាក់ដែល មានអត្រាតម្លៃថ្លៃទៅលើការវះកាត់ស្បែកដោយប្រើកាំរស្មីឡាហ្សែរ តែប៉ុណ្ណោះ។ វាក៏មានកង្វល់មួយចំនួនបន្ទាប់ពីការវះកាត់ដោយប្រើកាំរស្មីឡាហ្សែ រ។ ស្ត្រីមួយចំនួនបានត្អូញត្អែរថាស្បែករបស់គេបានក្លាយមកជាស្ដើងនិង ងាយប្រតិកម្ម។ ពួកគេភ័យខ្លាចថានឹងមានអ្វីកើតឡើងបើសិនជាគេមិនបានផ្ដោត ការយកចិត្តទុកដាក់ទៅលើការប្រើថ្នាំទេនោះនិងការការពារដែលចាំបាច់ ត្រូវការពារស្បែកពីស្ថានពីស្បែករបស់គេ។ ដូច្នេះនេះមិនមែនជាជម្រើសល្អដែលអ្នកគួរអនុវត្តនោះទេ។
បើសិនជាអ្នកចង់ប្រើប្រាស់វិធីថែស្បែកតាមផ្ទះនោះអ្នកអាច សាកល្បងគន្លឹះមួយចំនួននេះ។ដោយយោងទៅតាមការស្រាវជ្រាវដំឡូងបារាំង គឺជាប្រភេទបន្លែម្យ៉ាងដែលផ្ទុកទៅដោយសារធាតុជួយធ្វើឲ្យស្បែកស បើសិនជាអ្នកមានស្នាមជាំនៅកន្លែងណាមួយនៃស្បែកអ្នកអាចយកដំឡូងមក ចិតជាបន្ទះស្ដើងៗហើយបិទលើកន្លែងដែលអ្នកចង់បានឲ្យស្បែកស។ គន្លឹះដ៏សំខាន់មួយទៀតនោះគឺក្រូចឆ្មារ គឺប្រើក្រូចឆ្មារនៅពេលដែលអ្នកលាងមុខនៅពេលយប់។ ដូចគ្នាទៅនឹងដំឡូងបារាំងដែរក្រូចឆ្មារត្រូវបានគេស្គាល់ថាជា ភ្នាក់ងារធម្មជាតិដែលជួយឲ្យស្បែកស។ ប្រើទឹកត្រជាក់នៅពេលលាងមុខជាមួយក្រូចឆ្មារ។ ជាមួយគ្នានេះដែរប៉េងបោះនិងទឹកក្រូចឆ្មារជាល្បាយមួយដែលមាន ប្រសិទ្ធភាពបំផុតក្នុងការធ្វើឲ្យស្បែកសស្អាត។ សម្រាប់ស្ត្រីដែលប្រើវិធីសាស្ត្រនេះយើងសូមផ្ដល់យោបល់គួរតែអនុវត្ត យ៉ាងហោចណាស់ឲ្យបានពីរដងក្នុងមួយថ្ងៃ។ អ្នកអាចបន្តអនុវត្តវិធីនេះរហូតដល់អ្នកទទួលបានស្បែកសស្អាតដូច ដែលអ្នកចង់បាន។ បើអ្នកគិតថាចង់បានស្បែកសដោយប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសនោះ អ្នកគិតខុសហើយ។ អ្វីដែលសំខាន់ផងដែរនោះគឺថាអ្នកត្រូវតែការពារស្បែកនៅពេលដែល អ្នកស្ថិតនៅក្រោមកម្ដៅថ្ងៃ។ វិធីដ៏មានប្រសិទ្ធភាពនោះគឺអ្នកត្រូវមានវិធានការការពារស្បែកពី កម្ដៅថ្ងៃ។ វិធីនេះអាចជួយអ្នកការពារស្បែកពីកម្ដៅថ្ងៃខ្លាំងនៅពេលដែលអ្នកចេញ ដើរទៅក្រៅ។ ដូចដែលស្ត្រីមួយចំនួនបានដឹងរួចមកហើយ កាំរស្មីព្រះអាទិត្យ UVA និង UVB អាចបំផ្លាញពណ៌សំបុរស្បែករបស់អ្នក។ ដូច្នេះអ្នកត្រូវតែការពារខ្លួនពីកម្ដៅថ្ងៃដោយការប្រើប្រាស់នូវឡេ និងក្រែមការពារកម្ដៅថ្ងៃ។ ហើយបើសិនជាអ្នកចង់បានស្បែកដែលមានសុខភាពល្អនោះអ្នកគួរតែមាន ទំលាប់មួយក្នុងការញ៉ាំបន្លែនិងផ្លែឈើស្រស់ឲ្យបានជារៀងរាល់ថ្ងៃ បន្ទាប់មកបន្ថែមនូវការប្រើប្រាស់វីតាមីន C ជាប្រចាំផងដែរ។
- See more at: http://www.health.com.kh/newdetail.php?newid=2140&catid=11#sthash.cz0oYbuo.dpuf
ស្ត្រីគ្រប់រូប តែងតែចង់បានសម្រស់ដ៏ស្រស់ស្អាត និង ទាក់ទាញ ពីមនុស្សដែលនៅជុំវិញខ្លួន ទោះជា នៅក្នុងផ្ទះ ឬ ចេញទៅខាងក្រៅនោះទេ។ បញ្ហា ដែលចំបងបំផុតសំរាប់ស្រ្តីគឺសុខភាពស្បែកល្អ និង មានស្បែកដ៏ទន់ស្រឡូន ភ្លឺរលោង គួរឱ្យទាក់ទាញ។
ដូច្នេះហើយ ទើបស្រ្តីមួយចំនួន ខិតខំស្វែករក គ្រប់វិធីសាស្រ្ត ដើម្បីទទួលបាននូវស្បែកដ៏ស្រស់ស្អាត និង ភ្លឺរលោង ទៅតាមបំណងរបស់ខ្លួន។ ខាងក្រោមនេះ ជាប្រភេទអាហារដែល អាចជួយឱ្យអ្នកទទួលបាននូវស្បែកដ៏ស្រស់ស្អាត។
១/ ដំឡូងបារំាង
ជាប្រភេទអាហារ ដែលផ្ទុកទៅដោយសារធាតុម្យ៉ាង ជួយធ្វើឱ្យស្បែកស ដោយអ្នកគ្រាន់ចិតដំឡូងបារាំង ជាបន្ទះស្តើងៗ យកមកបិទនៅលើស្បែករបស់អ្នក ពី ៥ ទៅ ១០ នាទីក្នុង ១ថ្ងៃ អ្នកនឹងទទួលបាននូវស្បែកស ភ្លឺរលោង។
២/ ក្រូចឆ្មារ
ជាឱថសធម្មជាតិមួយ ដ៏មានប្រសិទ្ធិភាព ដែលអាចជួយឱ្យមិត្តស្រ្តីៗ មានស្បែកស និង មានសុខភាពល្អ។ ដំបូង អ្នកគ្រាប់តែយកក្រូចឆ្មារ ចិតជាបន្ទះស្តើងៗ បន្ទាប់មក យកវា មកត្រាំក្នុងទឹកត្រជាក់ ហើយយកមកលាងសំអាតលើផ្ទៃមុខរបស់អ្នក នៅពេលយប់ ជាការស្រេច។
៣/ ប៉េងប៉ោះ

ប៉េងប៉ោះ ក៏ជាប្រភេទអាហារធម្មជាតិមួយដែរ ដែលសម្បូរណ៍ ទៅដោយសារធាតុចិញ្ចឹមជាច្រើន សំរាប់ជំនួយដល់សុខភាពស្បែករបស់អ្នក ឱ្យមានភាពប្រសើរឡើង។ ប៉េងប៉ោះក៏មិនខុសគ្នា ពីដំឡូងបារាំងដែរ អ្នកគ្រាន់តែ ចិតវា ជាបន្ទះស្តើងៗ ហើយយកមកបិទលើផ្ទៃមុខរបស់អ្នក យ៉ាងហោចណាស់ ១ថ្ងៃ ១ដង៕
ដោយ៖ វណ្ណៈប្រភព៖ rd
កសអាហារដែលល្អបំផុត សម្រាប់ សុខភាពស្បែក
Tuesday, 09 October 2012 08:20 ដោយ៖ www.health.com.kh-Posted ID:093
ការស្រាវជ្រាវលើអាហារដែលល្អបំផុត សម្រាប់សុខភាពស្បែកនោះ នៅមានកំណត់ ។ អាហារដែលសំបូរ ទៅដោយការប្រឆាំងអុកស៊ីតកម្ម ហាក់ដូចជាមានឥទ្ធិពល ការពារដល់ស្បែក ។សូមពិចារណាអាហារ ខាងក្រោយដូចជាៈ- ការ៉ុត ផ្លែក្រូច និងបន្លែ- បន្លែបៃតង និងបន្លែដែលមានស្លឹកច្រើន- ប៉េងប៉ោះ- សណ្តែក, ដើមសណ្តែក- ខ្លាញ់ត្រី- ដូង
ផ្ទុយមកវិញ, អាហារមួយចំនួនហាក់ដូចជា ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការខូចខាតស្បែក ។ ឧទាហរណ៍ ការស្រាវជ្រាវមួយចំនួន បានបង្ហាញថា អាហារដែលសំបូរ ទៅដោយជាតិស្ករ និងខ្លាញ់ធ្វើ ឲ្យស្បែកឆាប់ចាស់ ។
សូមចាំថា, អាហារសម្រាប់ សុខភាពស្បែកជាច្រើន ក៏ជួយឲ្យសុខភាព រាងកាយបានប្រសើរ ឡើងផងដែរ ។ កុំសម្លឹងមើលតែ អាហារណាដែលល្អសម្រាប់ តែសុខភាពស្បែកឲ្យសោះ ។ សូមញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ។ សូមជ្រើសរើសអាហារ ដែលមានជាតិខ្លាញ់តិច ឬមិនមានជាតិខ្លាញ់សោះ។
សូមព្យាយាមរកភាព ខុសប្លែកនៅពេល ដែលអ្នកបង្កើតនូវ ជម្រើសដែលផ្តល់នូវ សុខភាពល្អ ៕
- See more at: http://lookingtoday.com/sport-health-love-sex/9672-2012-10-09-01-22-23.html#sthash.K6x3iOtw.dpuf