(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ជាថ្ងៃសិរីមង្គលរបស់ កញ្ញា នីឡា ដែលគេស្គាល់យ៉ាងច្បាស់ថា ជាតារាកំប្លែង ស្រីជាមួយក្រុម នាយពែកមី និងជាកូនស្រីរបស់លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិទ័រ ដោយនាងត្រូវចូលរោងជ័យ ភ្ជាប់ពាក្យជាមួយ កូនប្រុសរបស់ថៅកែល្ខោនបាសាក់ ដ៏ល្បី អ្នកស្រី ភី សុគន្ធី។

រូបភាពនៃការភ្ជាប់ពាក្យនេះ ត្រូវបានបង្ហាញឡើងតាមរយៈ Facebook របស់នាយតាក់ស៊ី ដែលជាសមាជិកលេងកំប្លែងរួមក្រុមរបស់ កញ្ញា នីឡា។ រូបភាពនោះបញ្ជាក់យ៉ាងច្បាស់ថា កូនប្រុសឈ្មោះ ផន រង្សី ត្រូវភ្ជាប់ពាក្យជាមួយ កូនស្រី នីឡា។

កញ្ញា នីឡា បានចូលលេងកំប្លែងតាំងពីនាង នៅវ័យកុមារមកម្ល៉េះ ហើយរូបនាងជាដៃគូកំប្លែងយ៉ាង ស័ក្តិសមជាមួយនឹងនាយចឺម តាំងពីនៅកុមារដល់ពេញវ័យ រហូតដល់មានទស្សនិកជនខ្លះ និយាយថា ពួកគេទាំងពីរនាក់ ពិតជាស័ក្តិសមនឹងគ្នាណាស់។ ប៉ុន្តែពេលនេះ នីឡា បានជម្រះមន្ទិលទស្សនិកជនហើយ គឺនាងបានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយ និងកូនប្រុសថៅកែល្ខោនបាសាក់ ដ៏ល្បីឈ្មោះនៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ អ្នកស្រី ភី សុគន្ធី។

យ៉ាងណាក៏បើទោះជាភ្ជាប់ពាក្យ នៅថ្ងៃនេះក្តី តែគេនៅមិនទាន់ដឹងពី ថ្ងៃដែលគូស្នេហ៍ថ្មីនេះ នឹងត្រូវចូលរោងការ នៅពេលណានៅ ឡើយនោះទេ៕

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង