ប្លែកៗ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស ដែលទើបតែបានចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា រូបចម្លាក់សិល្បៈមនុស្សអង្គុយបត់ជើងធំដ៏ធំត្រូវបានដាក់តាំងបង្ហាញ នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

width=485

គួរបញ្ជាក់ផងដែរថា ​​ រូបចម្លាក់សិល្បៈមនុស្សអង្គុយបត់ជើងធំដ៏ធំមួយនេះ ត្រូវបានដាក់តាំងបង្ហាញនាឧកាសប្រារព្វពិធីបុណ្យអនាម័យពិភពលោក (World Toilet Day) ១៩វិច្ឆិកា ស្របពេលដែលវាជាស្នាដៃសិល្បៈរបស់វិចិត្រករ Andrew Shoben ។

width=484

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា​ ការដាក់តាំងបង្ហាញនូវស្នាដៃសិល្បៈមួយនេះ  គោលគំនិតសំខាន់នោះគឺ  ដាស់តឿនអោយប្រជាជនទូទៅ មានការភ្ញាក់រលឹកក្នុងការធ្វើអនាម័យផ្ទាល់ខ្លួន ស្របពេលដែលកន្លងមកកុមារដល់ទៅ ៨០១,០០០នាក់ទូទាំងពិភពលោក ត្រូវបានសម្លាប់ដោយសារតែកង្វះខាតអនាម័យក្នុងការរស់នៅ ពោលគឺការបន្ទោរបង់ដោយគ្មានអនាម័យតែម្តង៕

ដោយ ៖ ពិសីប្រភព ៖ ស្កាយ