បន្ទាប់ពីចូលនិវត្តន៍រួចមក Beckham លែងរវល់ជាមួយនិង បាល់ទាត់ទៀតហើយ តែក៏ចាប់ផ្តើមរវល់ ពីជីវិតផ្ទាល់ខ្លួនម្តង ហើយក៏បំរុងចាប់យកអាជីពថ្មីមួយទៀតដែរ ។

/Beckham ធ្លាប់ប្រាប់ទៅអ្នកកាសែតថា បំណងប្រាថ្នារបស់លោកមួយផ្សេងទៀត ក្រៅពីទាត់បាល់គឺ លោកចង់ធ្វើជាតារាសំដែងភាពយន្ត ។ ជាពិសេសទៅទៀតនោះ តារាសំដែងហូលីវូដTom Cruise ដែលជាមិត្តភក្តិរបស់ Beckham នោះក៏បានសន្យាថា និងជួយជ្រោមជ្រែង អោយបានចូលសំដែង ក្នុងហូលីវូដផងដែរ ។ Tom Cruise និយាយថា Beckham មានលក្ខណសម្បត្តិជាច្រើនទៅលើ សិល្បះទាំង ៧   ។ អ្នកដែលនៅជិតពួកគេទាំង ២ បានប្រាប់ថា  Tom Cruiseពិតជាបានសន្យាជាមួយ  Beckham  មែនហើយយូរណាស់មកហើយ ដែលថារូបគេ អាចជួយBeckham  អោយសំរេចក្តីប្រាថ្នានេះបាន  ។  ពេលនេះក៏ជាពេលសាកសម សំរាប់  Beckhamចាប់អាជីពជាតារាសំដែងដែរ ព្រោះ Beckham នៅមានកាយសម្បទាររឹងមាំ នៅឡើយ ៕

/

 

ដោយ ៖ កុសលប្រភព ៖ k14