ប្រធានអង្គការការពារបរិស្ថានម្នាក់ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះអាវុធមួយ កាលថ្ងៃត្រង់ ទី២៦មេសា នៅស្រុកថ្មបាំងខេត្តកោះកុង។

ប្រធានអង្គការការពារបរិស្ថាន Wild Aid លោក ឈុត វុទ្ធី ។ រូបភាព ៖ RFI
ប្រធានអង្គការការពារធនធានធម្មជាតិលោកឈុត វុទ្ធីបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះអាវុធមួយកាលពីវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ទី ២៦មេសាកន្លងទៅ។ នៅក្នុងហេតុការណ៍នេះដែរ មានស្រ្តីអ្នកកាសែតរបស់ព្រឹត្តិបត្តិ The Cambodia Daily ២នាក់ គឺជនជាតិខ្មែរម្នាក់ និងជនជាតិអាមេរិកកាំងម្នាក់ក៏បានចាប់ឃាត់ខ្លួនក្នុងពេលនោះផងដែរ នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ khmer.rfi ។
ទំព័រ VOD ដកស្រង់សំដី លោក អ៊ិន គង់ជិត អោយដឹងថា មូលហេតុដែលឈានដល់ការប្រើប្រាស់អាវុធនេះ គឺនៅគ្រា លោក ឈុត វុទ្ធី ចុះបំពេញបេសកម្មពិនិត្យព្រៃឈើ និងថតរូប នៅស្រុកថ្មបាំង។ លុះមកដល់នៅតំបន់មួយក្នុងស្រុកមណ្ឌលសីមា ក៏ត្រូវបានក្រុមប៉េអឹមនៅទីនោះស្ទាក់ចាប់យកម៉ាស៊ីនថតរូប ហើយក៏មានការប្រតាយប្រតប់គ្នាឈានដល់ការផ្ទុះអាវុធ បណ្តាលឲ្យស្លាប់ទាំងសងខាង។
បច្ចុប្បន្ន ករណីខាងលើនេះកំពុងត្រូវបានក្រុមមន្ដ្រីមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតរកការពិត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VOD/RFI